លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ចាត់តំ ណាងសួរសុខទុក្ខមន្រ្តីនគរបាលមានជំងឺដល់លំនៅដ្ឋាន៖

 


  (បាត់ដំបង)នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង​ បានចាត់តាំងលោកវរសេ​នីយ៍​ទោតន់ គឹមហៀល ស្នងការរងជាតំណាងដឹកនាំលោក​នា យការិយាល័យ លោក លោក​ស្រីនាយ នាយរង និងមន្ត្រីនៃការិ​យាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ​ ទៅសួរសុខទុក្ខ​លោកវរសេនីយ៍ត្រីយ៉ុន សារ៉ា នាយរងការិយាល័យ កំពុងសំរាកព្យាបា​ល ជម្ងឺថ្លើម នៅគេហ ដ្ឋាន នៅសង្កាត់អូរម៉ាល់​ ក្រុងបាត់ដំបង។ 


ក្នុងការសាកសួរសុខទុក្ខនេះ​ បាន នាំយកថវិកាលោកឧត្តមសេនិយ៍ស្នងការផ្ទាល់ចំនួន៥០០ .០០០រៀល (ហា សិបម៉ឺន​រៀល)និងថវិកាបងប្អូននៅការិយាល័យចំនួន ៥០០.០០០ រៀល (ហាសិបម៉ឺនរៀល)។ 


បន្តមកទៀតបានទៅសួរសុខទុក្ខ​លោកអនុសេនីយ៍ឯក ហ៊ូ វណ្ណារិទ្ធ នាយរងផ្នែក មានជម្ងឺដល់លំនៅដ្ឋានក្នុងនោះបាននាំយកថវិកាផ្ទាល់ខ្លួនលោកឧត្តមសេនីយ៍ទោស្នងការចំនួន៥០​០.០០០រៀល(ហាសិបម៉ឺន រៀល)​និងថវិកាបងប្អូនក្នុងការិ យាល័យចំនួន៥០០. ០០០ រៀល (ហាសិបមុឺនរៀល)ប្រគល់ជូនផ្ទាល់ដៃ ។ 


សាមីខ្លួននិងក្រុមគ្រួសារទាំងពីរ បានគោរពថ្លែង អំណរគុណ លោក​ស្នងការនិងកងកម្លាំងនគរបាលទាំងអស់ដែលយកចិត្តទុកដាក់​ គឹតគូរអំពីសុខទុក្ខនិងការលំបាករបស់មន្រ្តីថ្នាក់ក្រោម៕





Powered by Blogger.