មុខសញ្ញាក្មេងទំនើង និងទីតាំងលក់បារីអេឡិចត្រូនិចកំលាំងអធិកានគរបាលទាំង ៩ ក្រុងស្រុក ត្រូវបង្ក្រាបឲ្យអស់ដើម្បីភូមិ ឃុំ សុវត្តិភាព
ខេត្តបន្ទាយមានជ័យ÷បច្ចុប្បន្ននេះ មុខសញ្ញាក្មេងទំនើង និងទីតាំងលក់បារីអេឡិចត្រូនិច កំពុងធ្វើចរាចរណ៍យ៉ាងក្តីគគុក ធ្វើឲ្យប៉ះពាល់បញ្ហា ដល់ ភូមិ ឃុំមានសុវត្តិភាពយ៉ាងខ្លាំង ដូច្នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកប្រជុំដើម្បីដាក់វិធានការយ៉ាងក្តៅមួយដល់កំលាំងអធិកានគរបាលទាំង ៩ ក្រុងស្រុក ត្រូវបង្ក្រាបឲ្យអស់ ដើម្បីភូមិ ឃុំ សុវត្តិភាព នៅក្នុងបរិវេណ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០២៥។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានប្រសាសន៍ឲ្យដឹងបន្តទៀតថា មុខសញ្ញាក្មេងទំនើង និងទីតាំងលក់បារីអេឡិចត្រូនិច
ការដាក់ចេញនូវបទបញ្ជាធ្វើការបង្ក្រាបនេះ កំលាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការយាមល្បាតប្រចាំការ២៤ម៉ោង និងរឹតបន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសក្មេងទំនើង និងទីតាំងធ្វើអាជីវកម្មលក់ចែកចាយបារីអេឡិចត្រូនិច ត្រូវឃាត់យកមកសួរនាំ និងមានចំណាត់ការតាមនីតិវិធីច្បាប់មិនអាចលើកលែងឲ្យបានឡើយ ក្នុងនោះអធិការដ្ឋានគ្រប់ ក្រុងស្រុក ត្រូវចុះពង្រឹងធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព អំពីផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិចនេះក្នុងនោះ ត្រូវពង្រឹងការត្រួតអាវុធគ្រឿងផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់ពិនិត្យរកមើលអ្នកបើករថយន្តដែលមានសារជាតិស្រវឹងជាដើម។ ក្នុងនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិទោះ បានចេញបំរាម /១ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលសុីហ្សា និងបារីអេឡិចត្រូនិច ត្រូវទប់ស្កាត់ជាបន្ទាន់២/មិនត្រូវផ្ដល់ទីតាំងឬកន្លែងប្រើប្រាស់ សុីហ្សានិងបារីអេឡិចត្រូនិច គ្រប់រូបភាពណាក៏ដោយ បើនៅតែបន្តលួចលាក់ធ្វើអាជីវកម្មបារីឡិចត្រូនិច ឬឧបករផ្សេងៗទៀតដែលច្បាប់ហាមឃាត់សមត្ថកិច្ចនិងយកម្ចាស់ទីតាំងទាំងអស់ អនុវត្តទៅតាមច្បាប់និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានផងដែរ។
ចំណែក កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ត្រូវចុះណែនាំដល់ក្រុម យុវជន យុវតីឲ្យបានយល់ដឹងអំពីប្រភេទសុីហ្សា និងបារីអេឡិចត្រូនិច ឲ្យយយល់ដឹងពីប្រភេទសារធាតុញៀនថ្មីនេះព្រោះវាបង្កបញ្ហាដល់សុខភាពនិងអាយុជីវិតខ្លាំងណាស់ ៕
Post a Comment