ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ០១គ្រួសារ នៅភូមិអង់ជើង ឃុំតាម៉ឺន ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល


 


 (បាត់ដំបង)ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ លោក​ តេង​ គឹមស៊ាន​ អភិបាល​នៃគណៈអភិបាលស្រុក​ និង​ជា​ប្រធាន​អនុសាខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុក​ថ្មគោល​ ដឹកនាំ​ក្រុម​កការងារ ចុះសួរ សុខទុក្ខលោកតា មួន​ វង់​ និងលោកយាយ​ ចេត​ ណែវ​ រស់នៅ​ភូមិ​អង់ជេីង​ ឃុំតាម៉ឺន ស្រុកថ្មគោល ដែលជាជនចាស់ជរា មានជីវភាពទ័លក្រ និងបានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយបានផ្តល់អំណោយមនុស្សធម៌មួយចំនួនរួមមាន៖ អង្ករ ៥០គក្រ ត្រីខ ២យួរ ទឹកត្រីទឹកស៊ីអ៊ីវ ៣យួរ ម៉ី ២កេស ទឹកសុទ្ធ ១កេស មុង១ និងថវិកាចំនួន ២០ម៉ឺនរៀល សូមលោកតាលោកយាយឆាប់បានធូរស្បើយឡើងវិញផង និងសូមអរគុណដល់លោកប្រធានមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យទាំងអស់។









Powered by Blogger.