គ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន 6 ខ្នង ក្នុង ឃុំ ចំនួនពីរ រងការប៉ះពាល់។

 


  (បាត់ដំបង)នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង៣០នាទី មានករណីខ្យល់កន្ត្រាក់ចំនួន ២ករណី សរុបចំនួន ៦ខ្នងផ្ទះ
១.នៅចំណុច ឃុំក្ដុលតាហែន ខូចខាតផ្ទះចំនួន ៥ខ្នងផ្ទះ (ធ្ងន់ ២ខ្នងផ្ទះ ស្រាល ៣ខ្នងផ្ទះ)។
២.នៅចណុច ឃុំអំពិលប្រាំដើម ខូចខាតផ្ទះចំនួន ១ខ្នងផ្ទះ(ធ្ងន់)។
  ក្នុងហេតុការណ៍ធម្មជាតិនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សសត្វឡើយ។





Powered by Blogger.