ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ (ភ្លើងឆេះផ្ទះ) ចំនួន១គ្រួសារ នៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល
(បាត់ដំបង)៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ដឹកនាំដោយលោក តេង គឹមស៊ាន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានអញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ (ភ្លើងឆេះផ្ទះ) ខូតខាតទាំងស្រុង និងធ្ងន់ធ្ងរចំនួន ១គ្រួសារ នៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ដែលបានរងគ្រោះកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ។
នាឱកាសនោះ លោកតេងគឹមស៊ាន អភិបាល នៃគណៈអភិបាលស្រុកថ្មគោល បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។
លោកអភិបាល សម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយ ដោយអគ្គីភ័យ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែសម្ភារៈក្រុមការងារសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោលបាននាំយក មកសួរសុខទុក្ខនាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។
លោកអភិបាល បានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង អាចបង្កឲ្យមានអគ្គីភ័យគ្រប់ពេល ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះដោយអគ្គីភ័យ១គ្រួសារទទួលបានអំណោយរួមមាន៖ អង្ករ ៤០គីឡូក្រាម មី ២កេស ទឹកត្រីនិង ទឹកស៊ីអ៉ីវ២យួរ ទឹក បរិសុទ្ធ ២កេស ។
ថវិកាចំនួន ១០០.០០០៛(ដប់ ម៉ឺនរៀល។
Post a Comment