អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង័្សយចំនួន 03នាក់ អនុវត្តតាមច្បាប់

 



(បាត់ដំបង)÷ដោយទទួលបានការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលស្រុកគាស់ក្រឡ បង្រ្កាបករណីគ្រឿងញៀន 01 ករណី 

នៅថ្ងៃទី21 ខែមេសា ឆ្នាំ2025 វេលាម៉ោង10 :15នាទី នៅចំណុចលូដាច់ ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន 01ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន02 នាក់​ មានឈ្មោះដូចខាងក្រោម ៖ 

1.ឈ្មោះ យ៉ុន សុីលួត ភេទប្រុស អាយុ 32ឆ្នាំ មានទីលំនៅ ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

2.ឈ្មោះ រុន សុភណ្ឌ ភេទប្រុស អាយុ 37ឆ្នាំ មានទីលំនៅភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

  +វត្ថុតាងចាប់យកបានរួមមាន ÷

-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន01ថង់ សង្ស័យមានសារធាតុញៀន

-ទូរស័ព្ទដៃ 01 គ្រឿង ( ចាស់ )

-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

    ឆ្លងតាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ  យ៉ុន សុីលួត ដោយមានការអនុញ្ញាតិពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង សមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យ 01នាក់ ទៀត នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង 11 និង 30នាទី នៅចំណុច ភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ជនសង្ស័យឈ្មោះ មាស សុីណយ ភេទប្រុស អាយុ 40ឆ្នាំ មានទីលំនៅ ភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

    +វត្ថុតាងចាប់យកបានរួមមាន ÷

-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន02ថង់ សង្ស័យមានសារធាតុញៀន

-លុយខ្មែរចំនួន 50,000រៀល

-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

 ក្រោយធ្វើការសាកសួររួចកម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕



Powered by Blogger.