ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងក្រុមការងារនាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាក ចំនួន ១០គ្រួសារ
(ពោធិ៍សាត់)ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានចាត់តាំងក្រុមការងារនាំយកអំណោយ
ជាគ្រឿងឧបភោគបរិភោគចែកជូនដល់ប្រជានេសាទជួបការលំបាក ចំនួន ១០គ្រួសារ ស្ថិតនៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះដែរប្រជានេសាទ សូមគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឧត្តមសេនីយ៍ទោ សេង ធារិន ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជានេសាទ ជួបការលំបាក ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមប្រសិទ្ធិពរជ័យបវរសួស្តី ជួបតែសេចក្ដីសុខ សេចក្តីចម្រើន សុភមង្គល ក្នុងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment