ប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលខេត្តបន្ទាយមានជ័យបើកសម្ពោធ អគារថ្មីរបស់រដ្ឋបាលក្រុងសិរីសោភ័ណដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
បន្ទាយមានជ័យ÷ អគារថ្មីរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ដែលមានទំហំ ទទឹងប្រវែង ១៣ ម៉ែត្រ បណ្ដោយប្រវែង ២៨ ម៉ែត្រដែលមានកំពស់២ជាន់ត្រូវបាន សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹក ថ្ងៃទី ២៩ ខែ មេសាឆ្នាំ ២០២៥ នេះក្រោមអធិបតីភាពឯកឧត្តមប្លែកវារីប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ។
លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណបានអានរបាយការណ៍សង្ខេបអំពីការកសាងអគារថ្មី អភិវឌ្ឍន៍ក្នុងក្រុសិរីសោភ័ណថា ថ្ងៃនេះ ជាថ្ងៃមហានក្ខត្តឫក្សប្រសើរក្រៃលែងដោយ អាគាររដ្ឋបាលក្រុងសិរីសោភ័ណ ពិធីសម្ភោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល ថ្មី នៃក្រុងសិរីសោភ័ណ អគាររដ្ឋបាលថ្មីនេះ ត្រូវបានបញ្ចុះបឋមសិលា សាងសង់ឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានទំហំ ទទឹងប្រវែង ១៣ ម៉ែត្រ បណ្ដោយប្រវែង ២៨ ម៉ែត្រកម្ពស់ពីរជាន់ដែលជាអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តបន្ទាយមានជ័យ។
លោក ស្រេងសុផលបានមានប្រសាសន៍ឲ្យដឹងបន្តទៀតថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ធ្វើឲ្យប្រទេសកម្ពុជាបន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យកើនឡើង ជាលំដាប់។ ក្នុងនោះក្រុងសិរីសោភ័ណ មានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំបានអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើឲ្យរូបភាពនៃបទល្មើស មានការថយចុះ និងបង្ក្រាបបានទាន់ពេលវេលា។
ឯកឧត្តមអ៊ុំរាត្រីបានមានប្រសាសន៍អាគាររដ្ឋបាលក្រុងសិរីសោភ័ណថ្មីជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវថែរក្សាការពារសមិទ្ធផលថ្មីនេះ ឲ្យបានល្អ យូរអង្វែងផងដែរ ក្នុងនោះលោកបានធ្វើការកោតសរសើរ ដោយស្មោះ ចំពោះថ្នាក់ដឹកនាំក្នុងសាលាក្រុងទាំងអស់និងមន្ត្រីមន្ត្រីក្រោមឱវាទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ បម្រើផលប្រយោជន៍ ជូនរាជរដ្ឋាភិបាល និងបម្រើផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋ ជាទូទៅ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីក្រោម ឱវាទទាំងអស់ សូមធ្វើការបន្តប្រឹងប្រែង បំពេញភារកិច្ច ឲ្យបានល្អប្រសើរជាងនេះថែមទៀត៕
Post a Comment