កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរសហការជាមួយកម្លាំងប៉ុសិ្តត្នតជុំ ឃាត់ខ្លួនជនសង្ស័យ៣នាក់រួមទាំងថ្នាំញៀនមួយចំនួន


 


(ពោធិ៍សាត់)នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១១ និង៣៩នាទី ដោយអនុវត្តតាមមតិដឹងនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនិីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជ៉ំ ដឹកនាំដោយលោក វ.ទោ ស៊ុយ ម៉ៅ អធិការរងផែនប្រឆាំងគ្រឿងញៀន និងការសម្របសម្រួលពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។ បានចុះបង្រ្កាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ0២នាក់នៅចំណុចផ្លូវក្រួសក្រហមស្ថិតក្នុងភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១.ឈ្មោះ ស មស ភេទប្រុស​ អាយុ២៣ ឆ្នាំ រស់នៅភូមិថ្មី ឃុំ​ ត្នោតជុំ  ស្រុកក្រគរ ខេត្តពោធិ៍សាត់។
២.ឈ្មោះ ស​ ចន ភេទប្រុស​ អាយុ៤០ ឆ្នាំ រស់នៅភូមិថ្មី ឃុំ​ ត្នោតជុំ  ស្រុកក្រគរ ខេត្តពោធិ៍សាត់។

វត្ថុតាងចាប់យករួមមាន :
​១.ម្រៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ ទម្ងន់​ ៦,៣០ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ)
២.ទូរស័ព្ទដៃចំនួន០២គ្រឿង
៣.ថង់សម្រាប់រំលែកថ្នាំញៀន០១ចំនួន
៤.អំពូលសម្រាប់ជក់ថ្នាំញៀនចំនួន០១
៥.ឆាំសម្រាប់ចូកថ្នាំញៀនចំនួន០១
៦.កាបូបស្ពាយចំហៀងពណ៍សូកូឡាចំនួន០១
៧.កាំភ្លេីងខ្យល់(កែឆ្នៃរ)ចំនួន០១ដេីម
៨.ម៉ាសុិនឆក់ត្រីចំនួន០១គ្រឿង
៩.ដាវ(កែឆ្នៃរ)ចំនួន០៣ដេីម
១០.សម្ភារៈ​ជក់ចំនួន០១កំប្លេរ

ក្រោយមកសមត្ថកិច្ចក៏បានសួរចម្លេីយឈ្មោះ​ ស​ មស បានសារភាពថាចំពោះថ្នាំញៀនខាងលេីរូបខ្លួនបានទិញពីឈ្មោះ​ ម​ សម បន្ទប់មក សមត្ថកិច្ចក៏បានបន្តរនីតិវិធីទៅបង្ក្រាបនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៣ និង ១២នាទីនៅចំណុចត្រាំម្នាស់ ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
​ 
ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀតប្រុស
១.ឈ្មោះ​ ម  សម ហៅម៉ ភេទប្រុស​ អាយុ២៣ ឆ្នាំ រស់នៅភូមិថ្មី ឃុំ​ ត្នោតជុំ  ស្រុកក្រគរ ខេត្តពោធិ៍សាត់។

វត្ថុតាងចាប់យករួមមាន :
១.ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ ទម្ងន់​ ០,៤៥ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ)
២.ទូរស័ព្ទដៃចំនួន០១គ្រឿង
៣.ថង់សម្រាប់រំលែកថ្នាំញៀន០១ចំនួន
៤.កាបូបស្ពាយចំហៀងពណ៍ខ្មៅចំនួន០១
៥.ឆាំសម្រាប់ចូកថ្នាំញៀនចំនួន០១
៦.ប្រអប់ពណ៍ខៀវលាយសសម្រាប់ដាក់ថ្នាំញៀនចំនួន០១

បច្ទុបន្បជនសង្ស័យនឹងវត្ត្ថុតាងបានកំពុងរៀបចំនិតិវិធីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន​ ។


Powered by Blogger.