កិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាស្រុកថ្មគោល អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកថ្មគោល

 


(បាត់ដំបង)នាព្រឹកថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក ជា សម្បត្តិ ប្រធានក្រុមប្រឹក្សាស្រុក លោក តេង គឹមស៊ាន អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាស្រុកថ្មគោល អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកថ្មគោល ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក  លោកស្រី អភិបាលរងនៃគណៈអភិបាលស្រុក លោក លោកស្រី នាយករដ្ឋបាល នាយករងរដ្ឋបាល លោកប្រធាន អនុប្រធានការិយាល័យ អង្គភាពក្នុងស្រុក និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាស្រុក អាណត្តិ៤ មានបៀបវារៈ ដូចខាងក្រោម៖
១-ពិនិត្យកូរ៉ុម ដោយ លោកនាយករដ្ឋបាលសាលាស្រុក
២-បើកកិច្ចប្រជុំសាមញ្ញលើកទី១១
៣-ស្នើសុំអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១១
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១០ កាលពីថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
៥-អំណានរបាយការណ៍គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ(គកសក)
៦-ពិនិត្យ និងអនុម័ត៖
    ៦.១-របាយការណ៍រដ្ខបាលស្រុកប្រចាំខែមេសា ឆ្នាំ២០២៥
៧-បញ្ហាផ្សេងៗ
៨-ប្រសាសន៍បូកសរុប និងផ្តាំផ្ញើរបស់ប្រធានក្រុមប្រឹក្សាស្រុក






















Powered by Blogger.