លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំគណៈស្នងការ ចូលរួមគោរពវិញ្ញាណខន្ធ សពម្តាយ​របស់ឯកឧត្តម ឆាយ គឹមខឿន

 



ពោធិ៍សាត់ៈ នៅថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចូលរួមពិធីគោរពវិញ្ញាណខន្ធ សពម្តាយជាទីគោរពរបស់ ឯកឧត្តម ឆាយ គឹមខឿន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ពិធីនេះ ក៏មានការអញ្ជើញជាភ្ញៀវកិត្តិយស ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងមហាផៃ្ទនិងថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ជាច្រើនរូបទៀត។

ការចូលរួមរបស់លោកឧត្តមសេនីយ៍ទោ ស ថេង និងគណៈស្នងការ បានបង្ហាញឱ្យឃើញនូវការសោកស្តាយប្រកបដោយការគោរព ចំពោះការបាត់បង់ដ៏ធំមួយនេះ និងសម្តែងនូវ ភាពស្និទ្ធស្នាល គោរព ស្រឡាញ់ រវាងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទាំងក្នុងនាមជាកងកម្លាំង និងជាប្រជាជាតិតែមួយ ៕​













Powered by Blogger.