យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រេីនគ្រាប់ត្រូវបានប្រទះឃេីញ​និងប្រ​គល់ជូន​អង្គភាព​កំចាត់មីនCMAC យកទៅបំផ្លាញចោលនៅស្រុកសំពៅលូន៖

 



 (បាត់ដំបង)កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ តាមរយៈការផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុ-ះឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីបញ្ហានេះ​ និងស្របតាមយោបល់ណែនាំរបស់លោកឧត្តមសេនី​យ៍ទោ​ ដា​ញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ ប្រជាពលរដ្ឋរស់នៅក្រុមទី៦ ភូមិ វាលវង់ ឃុំ តាស្តា​ ស្រុកសំពៅលូន​ ខេត្តបាត់​ដំ​បង​បានរាយការណ៍មក​សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា និងនគរបាលស្រុក​ដែលមានលោកវរសេនីយ៍ទោ​ ទឹម​ វិឆ័យ​ ជាអធិការ រួមជាមួយមន្រ្តីអង្គភាពកំចាត់មីន​ CMAC​ទទួលយក​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុ-ះសេសសល់ពីសម័យសង្រ្គាម​ ស្ថិតក្នុងដីចំការរបស់គាត់ក្នងពេលធ្វេីការកាយដីនៅទីនោះសរុបចំនួន២០គ្រាប់យកទៅបំផ្លាញចោល៕






Powered by Blogger.