ខេត្តបន្ទាយមានជ័យ បាន ចូលរួម អបអរសារទរ វប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

 





បន្ទាយមានជ័យ÷ នៅព្រឹក ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២៥នេះ លោក លី សុវណ្ណា រិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យលោកយុទ្ធស្វីតនី ក្រុមប្រឹក្សាខេត្ត អង្គភាពទាំង៣ មន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាល ឃុំ សង្កាត់ ក្រុម យុវជន ស ស យ ក និងសិស្សានុសិស្ស ជាច្រើនរយនាក់បានចូលរួម ចូលរួម អបអរសារទរ វប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ក្នុងសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យ។



ជាកិច្ចចាប់ផ្តើម លោក យ៉ងតាំងគួយប្រធានមន្ទីរ វប្បធម៌វិចិត្រសីល្បៈខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ឡើង ស្របតាមទិសស្លោក យុវជនដើម្បីវប្បធម៍ជាតិ តាមអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ ទិវាវប្បធម៌ជាតិនេះឡើង ព្រោះ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់ណាស់របស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយៗ។ 



លីសុវណ្ណារិទ្ធ បានមានប្រសាសន៍ថាសព្វថ្ងៃនេះ យុវជន យុវនារី កំពុងតែបញ្ជ្រាបចូលនៅវប្បធម៌បរទេសជាពិ សេសវប្បធម៌របស់ជនជាតិថៃ យុវជនយុវរីសព្វថ្ងៃនេះចូលចិត្ត  ស្លៀកសំលៀកបំពាក់ រាំច្រៀងតាមរបៀបបរទេសធ្វើឲ្យវប្បធម៌ស្រុកចុះយ៉ាងខ្លាំង ដូចពាក្យស្លោកបូរាណមួយបានពោលថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណារាយជាតិនិងថ្កើងថ្កាន ដូច្នេះយុវជនយុវនារីត្រូវតែងាកមកចាប់វប្បធម៌ខ្មែរវិញទើបល្អ។



លោក លីសុវណ្ណារិទ្ធ បានបញ្ជាក់ឲ្យដឹងទៀតថា អនុវត្តតាម គោលនយោបាយ វប្បធម៌ជាតិ សកម្មភាពវិស័យវប្បធម៌ បច្ចុប្បន្នបាននិងកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្លា លើសក្តានុពលវប្បធម៌ ដែលមានស្រាប់ នូវមរតកស្នាដែលដូនតាយើងបានបន្សល់ទុករាប់ពាន់ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះបានក្លាយជាសម្បត្តិដ៏មហាសាល មិនអាចកាត់ថ្លៃបាន ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត លើវិស័យវប្បធម៌នេះ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលទទួលនូវចំណូល លើសេវាវិស័យវប្បធម៌ទេសចរណ៏ ដែលជា ឧស្សាហកម្ម បៃតង បង្កើនចំណូលសេដ្ឋកិច្ចជាតិ ឥតឈប់ឈរ ផងដែរ៕














Powered by Blogger.