លោក កឹម សំណាង ចូលរួម បើក វិញ្ញាសា ប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត និងយកទៅប្រឡងថ្នាក់ជាតិនៅភ្នំពេញបន្ត
នៅមុនការប្រព្រឹត្តទៅដំណើរការវិញ្ញាសារនៃការប្រឡង លោក ឈូប៊ុនរឿងបានមានប្រសាសន៍ថា ថ្ងៃនោះ លោក មានកិត្តិយសណាស់បានចូលរួមបើក វិញ្ញាសារ ប្រឡងជ្រើសរើសសិស្សពូកថ្នាក់ខេត្ត និងដើម្បីយកទៅប្រឡងថ្នាក់ជាតិនៅភ្នំពេញបន្ត។ហើយការប្រឡងនេះនៅ មណ្ឌល វិទ្យាល័យ សម្តេចឪ ចែកចេញជា២ មានប្រឡងថ្នាក់ ទី៩ និង ថ្នាក់ទី ១២ និងមាន ៣៤បន្ទប់ បេក្ខជនចូលរួមប្រឡង សរុប ៥៦២ នាក់ ស្រី២១៧ នាក់ ថ្នាក់ទី៩មានចំនួន ៣២៧ នាក់ ស្រី១១៧
ថ្នាក់ទី១២មានចំនួន ២៣៥ នាក់ ស្រី ១០០ នាក់និងមាន
គណមេប្រយោគសរុប១០៥ នាក់ សិស្សមកពី ៩ ក្រុង ស្រុក
ទាំងខេត្តបន្ទាយមានជ័យ វិញ្ញាសាមុខវិជ្ជ ប្រឡង មាន អរសិល្ប៍.ខ្មែរ .គណិតវិទ្យា. រូបវិទ្យាដល់ម៉ោង ៣រសៀល វប្បធម៌ទូទៅពេញ១ថ្ងៃតែម្តង។
លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ក្នុងពិធីបើកវិញ្ញាសារថា
នេះថា បេក្ខជនប្រឡង ទាំងអស់ត្រូវ គោរពតាមគោលការណ៍ប្រឡងនេះឲ្យបានល្អ ត្រូវមានវិន័យតឹងរឹង ការប្រឡងនេះ មានស្តង់ដារ គុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡងឡើយ ពោលគឺគោរពតាមបទបញ្ជារ បទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ បានគ្រប់ជ្រុងជ្រូយទាំងអស់ អ្នកចេះ គឺជាប់ បេក្ខជននិងបេក្ខនារីណាផ្ទុយពីបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងអប់ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ លោក ឈូ ប៊ុនរឿង សង្ឃឹមនិងជឿជាក់យ៉ាងមាំថាបេក្ខជននិងបេក្ខនារីទាំងអស់ រក្សាបាននូវលទ្ធផលដ៏ឆ្នើមនេះបន្ថែមទៀតដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យបន្ថែមទៀត។
លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានស្នើការណែនាំដល់គណមេប្រយោគទាំង១០៥ នាក់ ត្រូវ ធ្វើការ ណែដល់ ដល់បេក្ខជន បេក្ខនារីប្រឡង ត្រូវគោរពតាមម៉ោងពេល វិន័យប្រឡង ហាមយកសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិច ពោលគឺត្រូវគោរពបទបញ្ជារ បទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ត្រូវធ្វើការរឹតបន្តឹងអ្នកចេះគឺជាប់ ។ក្នុងនោះគេសង្កេតឃើញបេក្ខជនទាំងអស់ចូលប្រឡងគោរពម៉ោងមានវិន័យប្រឡងបានល្អ និងតឹងរឹង មិនបានយកសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិចពោលចូលមកប្រឡងឡើយគឺគោរពតាមបទបញ្ជារ បទបញ្ញត្តិដែលក្រសួងបានដាក់ចេញការរឹតបន្តឹងនេះ នឹងបន្តធានាថាអ្នកចេះគឺជាប់ហើយ៕
Post a Comment