លោកវរសេនីយ៍ឯក មាស ស៊ីធន់ បានដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរសក្តិ ថ្នាក់នាយចំណង់ ជាកិច្ចបច្ឆាមរណៈដល់សពយោធិន វរសេនាតូចលេខ៥៥៣
(បាត់ដំបង)នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស ស៊ីធន់ មេបញ្ជាការស្តីទី តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានដឹកនាំគណៈប្រតិភូ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈថ្នាក់នាយចំណង់ ជូនសព ព្រិន្ទបាលឯក ហ៊ាញ ទឺស មេបញ្ជាការ កងអនុសេនាតូចទី១ កងអនុសេនាធំទី១ វរសេនាតូចលេខ៥៥៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិទួលល្វៀង ឃុំអូរដំបូង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ជំនួសមុខឱ្យលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង លោកវរសេនីយ៍ឯក មាស ស៊ីធន់ បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយភរិយាលោក ហ៊ាញ ទឺស និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ជាទីស្រឡាញ់នាពេលនេះ។ លោកមេបញ្ជាការស្តីទី បានប្រគល់ថវិកាគណៈកម្មាធិការមិត្តជួយមិត្ត យោធភូមិភាគទី៥ ចំនួន ៤.០០០.០០០រៀល និងថវិកាមិត្តរួមអាវុធ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ៦.៩៦០.០០០រៀល ជូនគ្រួសារនៃសពដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះក្រុមគ្រួសារសព បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលតែងតែយកចិត្តទុកដាក់ដល់យោធិនក្រោមឱវាទនិងសូមជូនពរជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment