ពិធីប្រកាសតែងតាំងនិងស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូកោសលមេធី ភាច សឺត ព្រះអនុគណស្រុកអូរជ្រៅ
បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២៥នេះឯកឧត្តមលីសុវណ្ណារិទ្ធសំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យព្រះឧត្តមសិលញានធុលសុធាព្រះរាជាគណៈថ្នាក់កិត្តិយសព្រះមេគណខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនប្រកាសនីយបត្រតែងតាំង និង ស្រោចស្រពសុគន្ធវារីនៅវត្តពោធិសូរិយា ប្រគេនព្រះគ្រូកោសលមេធី ភាច សឺត ព្រះអនុគណស្រុកអូរជ្រៅ និងតែងតាំងព្រះលេខា ព្រះគ្រូចៅអធិការ ព្រះគ្រូចៅអធិការស្តីទី គ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង នៅតាមវត្តមួយចំនួននៅក្នុងស្រុកអូរជ្រៅ។
ក្រោយពី ទទួល និយប័ត្ត្រ ក្លាយជា ព្រះគ្រូ អនុគណអូរជ្រៅ រួចមក ប្រគេនព្រះគ្រូកោសលមេធី ភាច សឺត ព្រះអនុគណស្រុកអូរជ្រៅបានប្តេជ្ញាគ្រប់គ្រង និងដឹកនាំ រាល់សកម្មភាពការងារគ្រប់វត្តអារាម នៅក្នុងស្រុកអូរជ្រៅ និងកសាងអភិវឌ្ឍន៍ឱ្យវត្តអារាមឱ្យរីកចម្រើនចម្រើន ។
២-ប្តេជ្ញា អនុវត្តតាមគោលការណ៍ណែនាំ របស់គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា ក៏ដូចជា ច្បាប់សារាចរ សេចក្តីជូនដំណឹង និងលិខិតបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាល ។
៣-ប្តេជ្ញា រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងធ្វើការទំនាក់ទំនងល្អ ជាមួយគណៈសង្ឃគ្រប់លំដាប់ថ្នាក់ និងមន្ទីរធម្មការ និងសាសនា រួមទាំងអាជ្ញាធរមូលដ្ឋាន ។
៤-ប្តេជ្ញា បន្តការងារមនុស្សធម៌ ដោយរួមសុខរួមទុក្ខជាមួយនឹងប្រជាពុទ្ធបរិស័ទគ្រប់កាលៈទេសៈ ។
៥-ប្តេជ្ញា ជំរុញ និងផ្សព្វផ្សាយ អភិក្រម ស៣ សម្រាប់វត្តអារាមរបស់ក្រសួងធម្មការ និងសាសនា ។
មិនខុសពីព្រះតេជគុណឧត្តមសីលញាណ ធុល សុធាព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តនោះទេលោកលីសុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ផ្ដាំផ្ញើរដល់ព្រះគ្រូកោសលមេធី ភាច សឺត ព្រះអនុគណស្រុកអូរជ្រៅ ថាក្រៅពីដឹកនាំព្រះសង្ឃដើរតាមគន្លងពុទ្ធសាសនានិងធ្វើការអភិវឌ្ឍន៍ពីអារាមនៅក្នុងស្រុកអូរជ្រៅនេះហើយត្រូវអអនុវត្តតាម អភិក្រម ស ៣ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាឲ្យបានល្អសទីមួយគឺសំដៅទៅលើវត្តអារាមស្អាត ចំណែកសទី ២ គឺ សំដៅទៅលើការស្វាងគឺជាការដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទស្វាធ្យាយ រៀនសូត្រតាមគម្ពីរព្រះត្រៃបិដកជាគោល ចំណែកសទី ៣ គឺភាពស្ងប់ស្ងាត់មិនមានអធិករនៅក្នុងវត្តប្រកបដោយសន្តិភាព។
ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយស ដល់ព្រះ មន្ត្រីសង្ឃនិងពិធីស្រោចស្រពសុគន្ធារីនិងរាប់បាត្រព្រះសង្ឃផងដែរ។
Post a Comment