ប្រកាសនីយបត្រតែងតាំងអនុគណក្រុងប៉ោយបែត និងព្រះមន្រ្តីសង្ឃ ព្រះចៅអធិការវត្តមានចំនួន ១០វត្ត ក្នុងនោះជាព្រះចៅអធិការវត្តស្តីទីមានចំនួន ០២វត្ត.. !
បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២៥នេះ សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ ព្រះអគ្គាធិការរង នៃអង្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ លោកជំទាវឧកញ៉ាសិរីករុណាបុទុមរតន៍អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកជំទាវ សិរីកាល្លានពង្សធីមុត្តរា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភ កែសួនសុភី ស សុខាបាន និមន្ត និងអញ្ជើញ ជា អធិបតិក្នុងពិធីប្រកាសនីយបត្រតែងតាំងអនុគណក្រុងប៉ោយបែត និងព្រះមន្រ្តីសង្ឃ ព្រះចៅអធិការវត្តមានចំនួន ១០វត្ត ក្នុងនោះជាព្រះចៅអធិការវត្តស្តីទីមានចំនួន ០២វត្ត ។
លោកគាតហ៊ុល អភិបាល ក្រុងប៉ោយប៉ែតបានឡើងអាន របាយការណ៍ការស្ដីវឌ្ឍនភាពការរីកចម្រើនរបស់ក្រុមប៉ោយប៉ែតក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងបន្តដោយសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្រោមម្លប់សន្តិភាពមានការរីកចម្រើនគ្រប់វិស័យក្នុងនោះវិស័យសាសនាក៏មានការសុខដុមរមនាដោយមិនមានជម្លោះសាសនានោះទេ។ដោយឡែកវិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋមានការរីកចម្រើនយ៉ាងខ្លាំងដោយលោកបញ្ជាក់ថា ក្រុងប៉ោយប៉ែតបច្ចុប្បន្នមានវត្តចំនួន ២៣វត្ត ក្នុងនោះ ៖វត្តធម្មយុត មានចំនួន ០១វត្ត និងវត្តមហានិកាយ មានចំនួន ២២វត្ត ព្រះសង្ឃមាន ៥២០អង្គ. លោកអាចារ្យមាន ៨៩នាក់តាជី យាយជី សរុប ៩៧នាក់ ក្នុងនោះយាយជី ២៨នាក់• គណៈកម្មការវត្តមាន ១១៦ នាក់ក្មេងស្នាក់នៅក្នុងវត្តមាន ៦៧នាក់។
ក្រោយពី ទទួល និយប័ត្ត្រ ក្លាយជា ព្រះគ្រូ អនុគណក្រុងប៉ោយប៉ែត រួចមក ព្រះគ្រូបច្ចិមសីមាវាសី ប៉ោសុឃឿន ដែលជាចៅអធិការ វត្ត និមិត្តសុធីរាម( កូនដំរី) បានប្តេជ្ញាគ្រប់គ្រង និងដឹកនាំ រាល់សកម្មភាពការងារគ្រប់វត្តអារាម នៅក្នុងក្រុងប៉ោយប៉ែត និងកសាងអភិវឌ្ឍន៍ឱ្យវត្តអារាមកាន់តែមានរីកចម្រើនចម្រើន ។
២-ប្តេជ្ញា អនុវត្តតាមគោលការណ៍ណែនាំ របស់គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា ក៏ដូចជា ច្បាប់សារាចរ សេចក្តីជូនដំណឹង និងលិខិតបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាល ។
៣-ប្តេជ្ញា រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងធ្វើការទំនាក់ទំនងល្អ ជាមួយគណៈសង្ឃគ្រប់លំដាប់ថ្នាក់ និងមន្ទីរធម្មការ និងសាសនា រួមទាំងអាជ្ញាធរមូលដ្ឋាន ។
៤-ប្តេជ្ញា បន្តការងារមនុស្សធម៌ ដោយរួមសុខរួមទុក្ខជាមួយនឹងប្រជាពុទ្ធបរិស័ទគ្រប់កាលៈទេសៈ ។
៥-ប្តេជ្ញា ជំរុញ និងផ្សព្វផ្សាយ អភិក្រម ស៣ សម្រាប់វត្តអារាមរបស់ក្រសួងធម្មការ និងសាសនា ។
មិនខុសពីលោកលៀមសូដាអភិបាលរងខេត្តបន្ទាយមានជ័យនោះទេ សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ ព្រះអគ្គាធិការរង នៃអង្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិបានផ្ដាំផ្ញើរដល់ព្រះគ្រូបច្ចិមសីមាវាសី ប៉ោ
សុឃឿន ថាក្រៅពីដឹកនាំព្រះសង្ឃដើរតាមគន្លងពុទ្ធសាសនានិងធ្វើការអភិវឌ្ឍន៍ពីអារាមនៅក្នុងស្រុកអូរជ្រៅនេះហើយត្រូវអអនុវត្តតាម អភិក្រម ស ៣ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាឲ្យបានល្អសទីមួយគឺសំដៅទៅលើវត្តអារាមស្អាត ចំណែកសទី ២ គឺ សំដៅទៅលើការស្វាងគឺជាការដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទស្វាធ្យាយ រៀនសូត្រតាមគម្ពីរព្រះត្រៃបិដកជាគោល ចំណែកសទី ៣ គឺភាពស្ងប់ស្ងាត់មិនមានអធិករនៅក្នុងវត្តប្រកបដោយសន្តិភាព។
ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយស ដល់ព្រះ មន្ត្រីសង្ឃនិងពិធីស្រោចស្រពសុគន្ធារីប្រគេនដល់ព្រះគ្រូអនុគណព្រមទាំងព្រះមន្ត្រីសង្ឃផងដែរ។
Post a Comment