កម្លាំងការិយាល័យនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ត ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការបង្កប់លេខ១១១ តព្រ របស់សាលាដំបូងខេត្តបាត់ដំបង
(បាត់ដំបង)យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង
ការអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន
នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ នៅវេលាម៉ោង១២និង៣០ ចំណុចភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងការិយាល័យ បានចាប់ខ្លួនពិរុទ្ធជនចំនួន០១នាក់ ឈ្មោះ ប៉ែត សុីវឡុង ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១១១តព្រ/២៥ ចុះថ្ងៃទី ១៧-កុម្ភៈ-២០២៥ របស់លោកស្រី ហៃ ណៃហេង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំនុចភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០-កញ្ញា-២០២៤។
+សម្ភារដកហូត
១.ម៉ូតូ ចំនួន ០១ គ្រឿង
២.ទូរស័ព្ទ ចំនួន ០១ គ្រឿង
+បច្ចុប្បន្ន ពិរុទ្ធជនកំពុងឃាត់ខ្លួននៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់។
Post a Comment