លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់ទីស្នាក់ការភូមិ នៅមជ្ឈមណ្ឌលតេជោសន្តិភាពការ៉េពីរ

 


 (ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ 

 ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត  

  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ប្រារព្ធពិធីក្រុងពាលីបុកគ្រឹះសាងសង់ទីស្នាក់ការភូមិ ស្ថិតនៅមជ្ឈមណ្ឌលតេជោសន្តិភាពការ៉េពីរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក។


អគារស្នាក់ការដែលត្រូវបុកគ្រឹះសាងសង់ថ្មី មានទំហំ ១១ម៉ែត្រ គុណ ៤.៥០ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។


ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោស្រី មកពីមន្ទីរ ស្ថាប័ន ពាក់ព័ន្ធ អាជ្ញធរមូលដ្ឋាន ក្រុមការងារលេខាធិការដ្ឋានសមាគមនអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋជាច្រើនរូប៕






























Powered by Blogger.