ភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន 3 ភូមិក្នុងឃុំអូរសាឡៅ

 


 
(បាត់ដំបង)នៅថ្ងៃពុធ១៤កើត  ខែផល្គុន  ឆ្នាំរោង ឆស័ក ព.ស២៥៦៧៨ ត្រូវនិងថ្ងៃទី១២  ខែមីនា  ឆ្នាំ២០២៥ វេលាប្រហែល ១៦និង ៤៥ នាទី មានករណី ភ្លៀងធ្លាក់ និង ខ្យល់កន្រ្តាក់ បណ្ដាលឲ្យ ខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ៣ ភូមិ (ក្នុងឃុំ អូរដំបង១)
១ /ភូមិ អូរស្រឡៅ ចំនួន ៣៧  ខ្នង ខូចខាត ស័ង្កសី អស់ចំនួន ៦៧៥  សន្លឹក។
ប៉ះពាល់ទាំងស្រុង ផ្ទះមួយខ្នង  ម្ចាស់ឈ្មោះ ឡៃ ខ្លុយភេទប្រុសអាយុ 62ឆ្នាំរស់នៅ  ក្រុម១ ភូមិអូរស្រឡៅឃុំអូរដំបង២ ស្រុកសង្កែ ។
  - ផ្ទះសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី តម្គល់ ជើងតាង កម្ពស់កន្លះ ម៉ែត្រ ប្រវែង 4 × 5  ត្រូវបានដួលរាបទាំងស្រុងដល់ដី។
-២ /ភូមិ អូរខ្ជាយ ចំនួន ៦ខ្នង។  ខូចខាត ស័ង្កសី អស់ប្រហែល  ២០០  សន្លឹក។
- ៣/ ភូមិ វត្តចែង ចំនួន  ១១ ខ្នង   ខូចខាត ស័ង្កសី អស់ ៣០០ សន្លឹក ។
ក្នុងករណីភ្លៀងខ្យល់កន្ត្រាក់នេះមិនបណ្ដាលឲ្យប៉ះពាល់ដល់មនុស្សសត្វឡើយ























Powered by Blogger.