ពិធីបុណ្យពុទ្ធាភិសេកពុទ្ធរូប ៥អង្គភទ្ទកប្បក្នុង និងរូបបរិមាសម្ដេចព្រះសង្ឃរាជជួនណាត និងឆ្លងសាលាពុទ្ធិកបឋមសិក្សានៅវត្តរតនារាមផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

 



បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៥ នេះ  ព្រះធម្មវនវាសីច័ន្ទមុន្នី  ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស
និងជាព្រះមេគណខេត្តបន្ទាយមានជ័យ គណៈមហានិកាយ  ព្រះទេវសត្ថាបណ្ឌិត នឿយ មេត្តា ព្រះរាជាគណៈថ្នាក់កិត្តិយសបាន អញ្ជើញជា អធិបតិយភាព ក្នុងពិធីបុណ្យពុទ្ធាភិសេកពុទ្ធរូប ៥អង្គភទ្ទកប្បក្នុងនិងរូបបរិមាសម្ដេចព្រះសង្ឃរាជជួនណាត  និងឆ្លងសាលាពុទ្ធិកបឋមសិក្សានៅវត្តរតនារាមផ្សារកណ្តាល ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះថេរានុថេរៈនៅក្រុងប៉ោយប៉ែត
លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឧកញ៉ា សេង សុខុម   ឯកឧត្តម យឹមសំណាងអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធលោកអភិបាលអភិបាលរងក្រុងប៉ោយប៉ែតចៅសង្កាត់លោកមេភូមិពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ព្រះសិរីរៈក្ខិតវង្ស តែមម៉ាច  ព្រះគ្រូចៅអធិការវត្តរតនារាមផ្សារកណ្ដាល បានមានសង្ឃដិកា ពិតប្រគេនរបាយការណ៍អំពី កិច្ចខិតខំប្រឹងប្រែង សាងសង់សមិទ្ធផលនានានៅក្នុងទីអារម្មណ៍នេះរយៈពេលជិត ៥ ឆ្នាំដែលព្រះអង្គគង់នៅក្នុងវត្តនេះដែលនៅពេលនោះមានសភាពលំបាកលំបិដោយសារទឹកជំនន់លិចជាប្រចាំ ព្រះអង្គបានចាក់ដីធ្វើរបងចាក់សាបនៅក្នុងវត្តដាក់ប្រព័ន្ធលូនៅក្នុងវត្តត្រាស់សេស្រះមុជ្ជិលិនរៀបចំគ្រឿងសម្ភារៈបំពាក់នៅក្នុង office  ធ្វើខ្លោងទ្វារប្រាសាទបន្ទាយស្រី  កសាងបន្ទប់អនាម័យចំនួន 14 បន្ទប់  កសាងប្រាសាទលោកតា ក ក្រហម កសាង សាលាតម្កល់សព បុកគ្រឹះរបងជាប់ផ្លូវជាតិលេខ 5 ធ្វើរបៀបកសិណអង្គរវត្ត  រូបសំណាក់សម្ដេចព្រះសង្ឃរាជជួនណាតកសាងដោយមហាឧបាសិកាធឿនចាន់ជេថា  កសាងព្រះពុទ្ធរូបក្នុងភទុធកប្ប 5 ព្រះអង្គ
កសាងមហាគត់កម្ពស់បីជាន់ និងកសាងពុទ្ធិកៈបឋមសិក្សាសាលាបាលីបន្តដោយចំណាយថវិកាសរុបអស់90 ម៉ឺន 1,330 ដុល្លារដែលថវិកាទាំងនោះសប្បុរសជនជួយខ្លះនឹងនៅជំពាក់គេខ្លះ។

ក្នុងឱកាសនោះដែរលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឧកញ៉ា សេង សុខុម បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ព្រះសិរីរខិតតវង្សតែម្ដាយព្រះរាជាគណៈថ្នាក់កិត្តិយសព្រះចៅអធិការវត្តរតនារាមផ្សារកណ្ដាលដែលបានលើកឡើងអំពីការវិវត្តរីកចម្រើនគួរឲ្យគាត់សម្គាល់នៅក្នុងវត្តរតនារាមផ្សារកណ្ដាលនេះ។ជាពិសេសវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងនិងពង្រីក។ក្រោមដំបូលនៃសុខសន្តិភាព លោកជំទាវបានបញ្ជាក់ថាសមិទ្ធផលទាំងអស់នេះដែលសម្រេចបានជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនាមានទំហំធំធេងគួរឲ្យគាត់សម្គាល់ពេលនេះគឺជាគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការអាចារ្យគណៈកម្មការវត្តនិងសប្បុរសជនជិតឆ្ងាយ។ដែលបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្លាយជាកម្លាំងដ៏រស់រវើក។របស់សង្គមដែលមិនអាចខ្វះបានវិស័យពុទ្ធចក្រនិងអាណាចក្រត្រូវផ្សារភ្ជាប់គ្នាយ៉ាងរឹងមាំត្រូវដើរទន្ទឹមគ្នាគ្រប់កាលៈទេសៈពិសេសគ្រប់ដំណាក់កាលការអភិវឌ្ឍន៍ប្រទេសជាតិ។ព្រះពុទ្ធសាសនាមិនគ្រាន់តែជា ទីសក្ការៈបូជាប៉ុណ្ណោះទេគឺជាកន្លែងបណ្ដុះបណ្ដាលនៅបញ្ញាញាណជាថ្នាលបណ្ដុះបណ្ដាលនូវធនធានមនុស្សគ្រប់សម័យកាល។

មិនខុសពីលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឧកញ៉ា សេង សុខុមនោះឡើយ
ក្រៅពីរំលេចឲ្យឃើញនូវគុណសម្បត្តិនៃការកសាងពុទ្ធបរិមាករក៏ដូចជាសាលាពុទ្ធិកសិក្សាដែលជាថ្នាលបណ្ដុះនូវធនធានមនុស្សក៏ដូចជាព្រះសង្ឃហើយនោះព្រះធម្មវ៉ាសីច័ន្ទមុន្នីបានរំលឹកដល់ព្រះគ្រូចៅអធិការវត្តនេះត្រូវរឹតបន្តឹងដល់សមនៈសិស្សដែលបានចូលមកសិក្សានៅទីអារាមនេះត្រូវត្រួតពិនិត្យទៅលើបញ្ហាគ្រឿងញៀនផងដែរ ។







Powered by Blogger.