លោកឧត្តមសេនីយ៍ទោដាញ់អេងប៊ុនចាន់ ចាត់តាំងឱ្យនាំយកថវិកាសួរសុខទុក្ខមន្រ្តីនគរបាលមានជម្ងឺដល់មន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ៖
(បាត់ដំបង)នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥នេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តំណាងមានលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលបន្ទុកការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាន រួមជាមួយលោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនិងមន្រ្តីក្នុងការិយាល័យទៅសួរសុខទុក្ខលោកអនុសេនីយ៍ឯក នូ រដ្ឋា នាយរងផ្នែកនៃការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចខណ:លោកកំពុងសម្រាកព្យាបាលជម្ងឺឡេីងសម្ពាធឈាមប៉ះពាល់ធ្ងន់ធ្ងរដល់សរសៃឈាមខួក្បាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្នុងការសាកសួរសុខទុក្ខនេះលោកបានឱ្យនាំយកថវិកាមកប្រគល់ជូនលោកអនុសេនីយ៍ឯក នូ រដ្ឋា ដោយ ផ្ទាល់នៅមន្ទីរពេទ្យក្នុងពេលដែលស្ថានភាពជម្ងឺរបស់លោកហាក់ បានធូរស្រាលប្រសេីរជាងមុន។ ថវិការួមមាន៖
-ថវិការបស់លោកឧត្តមសេនីយ៍ទោស្នងការចំនួន១.០០០.០០០រៀល(មួយលានរៀល)
-ថវិកាបានពីការចូលរួមរបស់កងកម្លាំងនគរបាលក្នុងការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចចំនួន២.០៨០.០០០រៀល(ពីរលាននិងប្រាំបីម៉ឺនរៀល)
-ថវិការបស់ការិយាល័យបុគ្គលិកចំនួន ៥០០.០០០រៀល(ហាសិបម៉ឺនរៀល)
-ថវិកាការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចំនួន២០០.០០០រៀល(ម្ភៃម៉ឺនរៀល)។
ក្រុមគ្រួសារនិងលោកអនុសេនីយ៍ឯក នូ រដ្ឋា ផ្ទាល់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តអាណិតស្រឡាញ់របស់ ថ្នាក់ដឹកនាំស្នងការ កងកម្លាំងនគរបាលនិងបងប្អូនជិតឆ្ងាយទាំងអស់ដែលចូលរួមខ្វាយខ្វល់ពីជម្ងឺរបស់លោកតាំងពីពេលដំបូងនិងចូលរួមឧបត្ថមសម្រាលការលំបាករបស់លោក។
ក្នុងនាមលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមគោរពអរគុណជាពន្លឹកចំពោះការយកចិត្តទុកដាក់អស់ពីកម្លាំងកាយកម្លាំងចិត្តរបស់លោកលោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ ឯកទ្ទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួយជ្រោមជ្រែងសង្រ្គោះជីវិត ពិនិត្យនិងព្យាបាលជម្ងឺកងកម្លាំងនគរបាលគឺលោកអនុសេនីយ៍ឯក នូ រដ្ឋា ដែលមានជម្ងឺក្នុងពេលបំពេញបេសកកម្មចាប់តាំងពីពេលមកដល់រហូតពេលនេះ ធ្វេីឱ្យស្ថានភាពជម្ងឺរបស់លោកបាន ល្អប្រសេីរជាលំដាប់។
សូមលោកអនុសេនីយ៍ឯក នូ រដ្ឋាឆាប់បានសះស្បេីយ ពីរោគាដេីម្បីបានបន្តបំពេញការងារបម្រេីជាតិ បម្រេីប្រជាពលរដ្ឋបន្តទៀត៕
Post a Comment