លោកយឹម សំណាង ចូលរួម បើកវិញ្ញាសារ ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិនៃពុទ្ធិកវិទ្យាល័យ សម្តេច ជា ស៊ីម ឆ្នាំសិក្សា ២០២៥-២០២៦

 





បន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះព្រះសាមណៈសង្ឃចំនួន១៨០អង្គនិមន្តមកពីវត្តនានាទាំង ៩ស្រុក-ក្រុងធ្វើការប្រឡងដើម្បីចូលរៀននៅសាលាបឋមភូមិនៃពុទ្ធិកវិទ្យាល័យ សម្តេច ជា ស៊ីម ស្ថិត ក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  ការប្រឡងនេះ មានការនិមន្តនិងអញ្ជើញចូលរួម ពីសំណាក់ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណះថ្នាក់កិត្តិយស និងជាមេគណខេត្ត ព្រះមន្ត្រីសង្ឃឯកឧត្តមយឹមសំណាង យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត វិបុល ប្រធានប្រតិភូក្រសួងធម្មការនិងសាសនា លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និង សមណសិស្ស១៨០ អង្គ និងពាក់ព័ន្ធជាច្រើននាក់។
មុននិងបើកវិញ្ញាសារ លោកបៀវ ថាន បានមានប្រសាសន៍ថាតាមរបាយការណ៍នៃការ រៀបចំការប្រឡងជ្រើសរើសសមណសិស្សចូលរៀនពុទ្ធិកមធ្យមសិក្សា បឋមភូមិ នៅមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យសម្តេច ជាស៊ីមនេះ តាមសារាចរណែនាំលេខ ០៥/២៥ កធស.សរណន ចុះថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៥ស្តីពីការប្រឡងជ្រើសរើសសមណសិស្ស សិស្ស ចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ។ក្រសួងធម្មការនិងសាសនា មន្ទីរ សហការជាមួយគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម សម្រាប់ការដាក់ពាក្យប្រឡងចូលរៀន សរុបចំនួន ១៨០អង្គ មានបន្ទប់ ស្មើ ៨ បន្ទប់  វិញ្ញាសាប្រឡង មានចំនួន ៤ មុខវិជ្ជា   វិញ្ញាសា ភាសាបាលី  វិញ្ញាសា សរសេរតាមអាន វិញ្ញាសាវិញ្ញាសា ពុទ្ធវិន័យ  វិញ្ញាសា គណិតវិទ្យា។
លោកបៀវ ថាន បានមានប្រសាសន៍ថាឲ្យដឹងបន្តទៀតថាគោរពតាមគោលការណ៍ប្រឡងនេះសមណសិស្សទាំង១៨០ អង្គ ត្រូវគោរពវិន័យ គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡងឡើយ ពោលគឺគោរពតាមបទបញ្ជារ បទបញ្ញត្តិ ដែលក្រសួងធម្មការ បានដាក់ចេញ បានគ្រប់ជ្រុងជ្រូយទាំងអស់ អ្នកចេះ គឺជាប់ សមណសិស្សទាំងអស់ ណាផ្ទុយពីបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ លោកបៀវថាន សង្ឃឹមនិងជឿជាក់យ៉ាងមាំថាសមណសិស្សទាំងអស់ រក្សាបាននូវលទ្ធផលល្អ ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យបន្ថែមទៀត។
ក្នុងនោះលោក យឹមសំណាង បានធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត  សាលាអនុគណគ្រប់ស្រុកក្រុង ជាពិសេសមន្ត្រី មន្ទីរធម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយធនធានព្រះសង្ឃ ដែលស្របតាមគោលនយោបាយអប់រំរបស់ រាជរដ្ឋាភិបាល របស់ សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។
លោកសង្ឃឹមនិងជឿជាក់ថា÷សាមណៈសិស្ស និស្សិត នឹងក្លាយជាធនធានមនុស្ស ប្រកបដោយចំណេះ ជំនាញ និងមានគុណធម៌ពិតប្រាកដ។


Powered by Blogger.