ជួយគ្នាក្នុងគ្រាលំបាក}លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចាត់តាំងតំណាងសួរសុខទុក្ខអតីតមន្រ្តីនគរបាលដែលមានជម្ងឺកំពុងសម្រាកព្យាបាលក្នុងលំនៅដ្ឋាន៖
(បាត់ដំបង)នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តំណាង លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ឋ ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំកម្លាំង សួរសុខទុក្ខ អតីតមន្រ្តីនគរបាលដែលកំពុងមានជម្ងឺសម្រាក ព្យាបាលជម្ងឺដល់លំនៅដ្ឋាននោះគឺ៖
១-លោក ម៉ាស់ វៃ អតីតជានាយរងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល (និវត្តន៍ជន) នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខណៈដែលលោក កំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកូនសេកសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
២-លោក ឃុំ សយ អតីតជាអធិការនគរបាលស្រុករតនៈមណ្ឌល (និវត្តន៍ជន) នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខណៈដែលលោក កំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជាមួយនឹងការសួរសុខទុក្ខនេះ លោកស្នងការរងជាតំណាងបាន នាំយកថវិកាក្នុងមួយនាក់ ចំនួន ១.២០០.០០០រៀល និងគ្រឿងភេសជ្ជៈ មួយចំនួន ជូន លោក ម៉ាស់ វៃ និងលោក ឃុំ សយ ព្រមទាំងក្រុមគ្រួសារដេីម្បីដោះស្រាយការលំបាកខ្លះនៅពេលនោះ ។
ក្នុងឱកាសនោះលោក ម៉ាស់ វៃ និង លោក ឃុំ សយ ព្រទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ និងចាត់តាំងតំណាងមកសួរសុខទុក្ខដល់គ្រួសាររបស់គាត់ ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន ហេីយគាត់និងគ្រួសារសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់រក្សា លោកឧត្តមសេនីយ៍ទោ ស្នងការ លោក លោកស្រីស្នងការរងនិងកងកម្លាំងនគរបាលទាំងអស់ សូមមានសុខភាពល្អ និងជួបប្រទះនឹងពុទ្ធិពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ ៕
Post a Comment