ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អន្តេវាសិកដ្ឋាន និងសមិទ្ធផលនានាក្នុង សាលារៀន ចុងវ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ.. !
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ នឹងលោកជំទាវបាន អញ្ជើញជា អធិបតិយភាព ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អន្តេវាសិកដ្ឋាន និងសមិទ្ធផលនានាក្នុងសាលារៀន ចុងវ៉ា ស្រុកមង្គលបូរីដោយមានការ អញ្ជើញ ចូលរួម ពីសំណាក់លោក... អគ្គទីប្រឹក្សានៃស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអមដំណើរឯកឧត្តម អនុប្រធានសមាគមសម្ព័ន្ធខ្មែរ ចិន នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកមេបញ្ជាការគ្រប់កងឯកភាព ប្រធានអនុប្រធាន តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកកងកម្លាំងទាំងបី មន្ត្រីរាជការ អស់លោក លោកស្រីសប្បុរសជនក្នុង និងក្រៅប្រទេសក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ អង្គភាពភូមិ បងប្អូនប្រជាពលរដ្ឋ អាណាព្យាបាលសិស្សព្រមទាំងសិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ។
ឧកញ៉ា ម៉ឹង វណ្ណម៉ៅប្រធានសមាគមខ្មែរ ចិនក្នុងស្រុកមង្គលបូរី បានអាន អំពីជីវប្រវត្តិសង្ខេប និងការងារសាងសង់សមិទ្ធផលនានាក្នុងសាលារៀន ចុងវ៉ា ដូចខាងក្រោមៈសាលារៀនចុងវ៉ា បានកសាងក្នុងអំឡុងឆ្នាំ១៩៣៥ មានទីតាំងនៅខាងជើងវត្តឫស្សីក្រោក។ចាប់ពីឆ្នាំ១៩៧០ ៖ របបសាធារណរដ្ឋខ្មែរ មានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ហើយមកដល់ឆ្នាំ១៩៧៥របបកម្ពុជាប្រជាធិបតេយ្យ សាលារៀនត្រូវបានបិទទាំងស្រុងគ្មានដំណើរការ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំបានរំដោះប្រទេសជាតិ និងប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឱ្យសាសនា និងប្រជាជនបានរស់រានឡើងវិញ គុណូបការដ៏ធំធេងបំផុតនេះ ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ចងចាំមិនភ្លេច, និងគោរពដឹងគុណជារៀងរហូតចំពោះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម - សម្តេចអគ្គមហាពញាចក្រី ហង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
មានតែសម្តេចទាំងបីនេះហើយ ដែលធ្វើឱ្យប្រជាជនកម្ពុជាមានជីវិតរស់ជាលើកទី២ មានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងរហូតមកដល់សព្វថ្ងៃនេះ។ ក្រោយមកដោយមានការគិតគូរ យកចិត្តទុកដាក់ពីបងប្អូនសមាគមខ្មែរ ចិនស្រុកមង្គលបូរី ជាពិសេស
សមាគមខ្មែរ ចិននៅកម្ពុជា និងស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងមានការជ្រោមជ្រែងសព្វបែបយ៉ាងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៥ . សាលារៀន បានបើកដំណើរការឡើងវិញ ក្រោមការគ្រប់គ្រងរបស់លោក មួយ កាំ ដែលមានការអនុញ្ញាត និងទទួលស្គាល់ជាផ្លូវការតាមរយៈប្រកាសលេខ ៣០៦០ អយក.ប្រក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៩៥របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការអនុញ្ញាតឱ្យបើកសាលារៀនចំណេះទូទៅឯកជនខ្មែរ
ចិន ចុងវ៉ាកម្រិតត្រឹមបឋមសិក្សា) ក្រោយមកសហគមនិងគណៈកម្មការគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូបានស្នើសុំបើកបង្រៀនរហូតដល់បញ្ចប់ថ្នាក់អនុវិទ្យាល័យ ហើយក្រសួងអប់រំយុវជន និងកីឡា ក៏បានឯកភាពទទួលស្គាល់ជាផ្លូវការ ដោយបានចេញប្រកាសលេខ ៦៩៣អយក.ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបើកគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន “សាលារៀន ចុងវា” ដែលបង្រៀនពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៩ ដោយមិនយកកម្រៃ និងតម្រូវឱ្យបង់ប្រាក់សម្រាប់តែការសិក្សាភាសាចិនតែប៉ុណ្ណោះ។
ឆ្នាំ១៩៩៩ សមាគមបានទិញដីទំហំ ២៥,០០០ម៉ែត្រក្រឡា ឆ្នាំ២០០០ ក្រោមការជួយឧបត្ថម្ភពីសប្បុរសជនក្នុង ក្រៅប្រទេស និងអតីតសិស្ស សមាគមបានរៀបចំសាងសង់អគារសិក្សាថ្មីចំនួន ០៣ខ្នង ស្មើនឹង ២៦បន្ទប់ ក្នុងនោះមានសាលប្រជុំ ០១បន្ទប់ ទីចាត់ការ ០១បន្ទប់ និងបណ្ណាល័យ ០១បន្ទប់។
ឆ្នាំ២០០៧ សាលារៀនបានអនុវត្តកម្មវិធីសិក្សាភាសាខ្មែរ និងភាសាបរទេសពេញមួយថ្ងៃ គឺពេលព្រឹករៀនភាសាចិន និងភាសាអង់គ្លេស ពេលរសៀលរៀនភាសាខ្មែរ តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឆ្នាំ២០១៨កន្លងមក មានការជួយឧបត្ថម្ភពីសប្បុរសជនក្នុង និងក្រៅប្រទេស សមាគមបានសាងសង់អគារអន្តេវាសិកដ្ឋាន ០១ខ្នង បណ្តោយ ១៦ម៉ែត្រ ទទឹង ១៤ម៉ែត្រ កម្ពស់ ០២ជាន់ចំណាយអស់ថវិកាចំនួន ៨៨,៥០០ដុល្លារ (ប៉ែតសិបប្រាំបីពាន់ ប្រាំរយដុល្លារគត់)។
ឆ្នាំ២០២២ សាលាបានចូលជាសមាជិកសហព័ន្ធអប់រំនៅកម្ពុជា។
ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះសាលាមានសិស្សសរុប ៩៧៤នាក់ ស្រី ៤៦៧នាក់បុគ្គលិកសិក្សាសរុបចំនួន ៥៣នាក់ ស្រី ៤៥នាក់ មានបុគ្គលិកសិក្សាផ្នែកភាសាខ្មែរចំនួន ២៦នាក់ស្រី ២០នាក់ ផ្នែកភាសាចិនចំនួន ២១នាក់ ស្រី ២០នាក់ ក្នុងនោះមានគ្រូស្ម័គ្រចិត្តមកពីប្រទេសចិនចំនួន ០៧នាក់ ស្រី ០៧នាក់ ត្រូភាសាអង់គ្លេសចំនួន០៦នាក់ ស្រី០៥នាក់ ។ លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិក្នុងឆ្នាំសិក្សា២០២៣-២០២៤ កន្លងទៅថ្មីៗនេះ ដោយមានសិស្សថ្នាក់ទី៩ - សរុបចំនួន ៣៤នាក់ ស្រី ២០នាក់ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិសរុបចំនួន ៣៤នាក់ ស្រី ២០នាក់ ស្មើនឹង ១០០ភាគរយ។
អំពីការងារសាងសង់ដោយមហាជនមានការជឿជាក់លើការដឹកនាំរបស់សមាគម គណៈគ្រប់គ្រង នាយកសាលានិងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ប្រកបដោយគុណភាពផងនោះ ធ្វើឱ្យអាណាព្យាបាលសិស្សបានបញ្ជូនកូនមកសាលារៀន ចុងវា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានសន្ទុះកើនឡើងជាលំដាប់ ធ្វើឱ្យមានការខ្វះខាតនូវបន្ទប់សិក្សា ហេតុដូច្នេះហើយទើប សមាគមខ្មែរ ចិនស្រុកមង្គលបូរី ព្រមបានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្ដួចផ្ដើមគំនិតកៀរគរធនធានថវិកាពីសប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីចូលរួមសាងសង់បន្ថែមនូវអគារសិក្សា និង
សមិទ្ធផលនានាជាច្រើនដូចខាងក្រោមៈទាំងសមាជិក សមាជិកា សមាគមទាំងអស់
១.អគារសិក្សាជាន់ទី២ ១០បន្ទប់ ទំហំសរុប ១,០៨០ម៉ែត្រក្រឡា រួមនឹងបន្ទប់ទឹកចំនួន០៧បន្ទប់ ចំណាយអស់ថវិកាចំនួន១៦៣,៥២២ដុល្លារ(មួយរយហុកសិបបីពាន់ ប្រាំរយម្ភៃពីរដុល្លារគត់ }
២.ចាក់សាបទីធ្លា និងកែលម្អសួនច្បារទំហំ ១,៦៩១ម៉ែត្រក្រឡា ចំណាយអស់ថវិកាចំនួន២៨,២១៦ដុល្លារ (ម្ភៃប្រាំបីពាន់ ពីរយដប់ប្រាំមួយដុល្លារគត់)៣.ផ្លូវភ្លោះទំហំ ១,២០៣ម៉ែត្រក្រឡា និងបងក្លោងទ្វា ចំណាយអស់ថវិកាចំនួន២១,៤៤៩ដុល្លារ ( ម្ភៃមួយពាន់បួនរយសែសិបប្រាំបួនដុល្លារគត់)៤.ទិញកុំព្យូទ័រ ៤០គ្រឿង និងតុ ៤០គ្រឿងចំណាយអស់ថវិកាចំនួន ១៣,៥៦០ដុល្លារ)(ដប់បីពាន់ប្រាំរយហុកសិបដុល្លារគាត់)
ថវិកាបានពីសប្បុរសជនក្នុង និង ក្រៅប្រទេសចំនួន ២៤១,០៥១ ដុល្លារ ( ពីរយសែសិបមួយពាន់ សូន្យប៉ែតសិបមួយដុល្លារគាត់)។
សរុបថវិកាដែលចំណាយទៅលើសម្មិទ្ធផលខាងលើអស់ទឹកប្រាក់ចំនួន ២២៦,៧៤៧ដុល្លារ(ពីររយម្ភៃប្រាំមួយពាន់ប្រាំពីររយសែសិបប្រាំពីរដុល្លារគត់)ចំណូលចំណាយនៅសល់ទឹកប្រាក់ ១៤,៣៣៤ ដុល្លារ(ដប់បួនពាន់បីរយសាមសិបបួនដុល្លារគាត់)។
ដោយយល់ឃើញថាសាលារៀនខ្វះទីចាត់ការ ការិយាល័យបុគ្គលិក និងបន្ទប់ស្នាក់នៅសម្រាប់គ្រូស្ម័គ្រចិត្ត ដូចនេះហើយសហគម បានឯកភាពគ្នា យកប្រាក់នៅសល់យកទៅសាងសង់អគារមួយខ្នងទៀត ដែលមានបណ្ដោយ ៤១ម៉ែត្រ ទទឹង១០,៥ ម៉ែត្រ មាន២ជាន់។ ជាន់ក្រោមជាទីចាត់ការ បន្ទប់ប្រជុំ និងការិយាល័យបុគ្គលិក ចំណែកជាន់ទី២ ចែកចេញជា៨បន្ទប់ សម្រាប់គ្រូស្ម័គ្រចិត្តស្នាក់នៅ និងមានផ្ទះបាយរួមធំមួយ ហើយបានរៀបចំពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី៩ខែតុលា ឆ្នាំ២០២៤ គម្រោងទឹកប្រាក់២១ ម៉ឺនដុល្លា។
ឯកឧត្តម កែគឹមយ៉ាន ក៏បានលើកឡើងថា÷សមាគមន៍ចិនដែលបានបង្កើតសាលារៀនភាសាចិនអង់គ្លេសនិងខ្មែរ នៅក្នុងមូលដ្ឋាននេះគឺបានបណ្ដុះបណ្ដាលនូវធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាជ្រុងមួយនៃយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលផ្លូវទឹកភ្លើងមនុស្សនិងបច្ចេកវិទ្យាក្នុងនោះដែរលោកក៏បានថ្លៃកោតសរសើរដល់សមាគមចិនដែលនៅក្រៅប្រទេសដែលបានជួយឧបត្ថម្ភគាំទ្ររហូតដល់សាលាចុងវ៉ាអភិវឌ្ឍន៍ខ្លួនកាន់តែធំឡើងធំឡើងដោយមានតាំងពីកម្រិតបឋមរហូតដល់អនុវិទ្យាល័យផងដែរ។ទោះជាយ៉ាងណាលោកក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវការពារសន្តិភាព។ព្រោះសន្តិភាពគឺ ពិតជា មានសារៈសំខាន់ណាស់សម្រាប់ ប្រទេសជាតិ មួយ បើកើតសង្គ្រាម គឺមិនអាច អភិវឌ្ឍន៍បានឡើយដោយកត្តាសន្តិភាពនេះហើយទើបអាចមានសមាគមចិនសមាគមអ៊ីស្លាមនិងសាសនាចម្រុះផ្សេងៗទៀតកើតឡើងគួរឱ្យកត់សម្គាល់ផងដែរ៕
Post a Comment