ក្រសួងសុខាភិបាលឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ក្នុងប្រទេសកម្ពុជា ឲ្យតាមដានត្រួតពិនិត្យ និងលុបបំបាត់ចោលសេវាសុខាភិបាលឯកជនខុសច្បាប់នៅក្នុងទីតាំងភូមិសាស្ដ្ររបស់ខ្លួនឲ្យអស់

 




ខេត្តបន្ទាយមានជ័យ÷ថ្មីៗនេះមានករណីមួយកើតឡើងនៅក្នុងខេត្តតាកែវ មានមន្ទីរព្យាបាលឯកជនមួយកន្លែងដែលមានឈ្មោះថា សុងហាក់ ម៉ារីណា បានចាក់ថ្នាំធ្វើឲ្យស្រ្តីអ្នកជំងឺម្នាក់ស្លាប់បាត់បង់ជីវិត សពជនរងគ្រោះនិងក្មេងអាយុ៣ឆ្នាំម្នាក់ដែលនៅរស់ ទៅប្លុងចោលនៅក្នុងព្រៃដោយអមនុស្សធម៌បំផុត បន្ទាប់ពីសមត្ថកិច្ចរកឃើញសាកសព ធ្វើការឃាត់ខ្លួន ។









ម្ចាស់ គ្លីនិកឯកជនមួយ១កន្លែងនោះមាន ១ ឈ្មោះ ស៊ុន ម៉ារីណា ២ ឈ្មោះ ហៀង សុងហាក់ ជាប្ដី ប្រកបវិជ្ជាជីវៈសុខាភិបាល ដោយគ្មានអាជ្ញាប័ណ្ណ ក្រោយពីសមត្ថកិច្ចសើបអង្កេតរយៈជាយូ ជនសង្ស័យត្រូវបទជាប់ចោទពីប៉ងមនុស្សឃាត ហើយបញ្ជូនទៅពន្ធនាគារដើម្បីដាក់ទោសទៅតាមច្បាប់ ។
នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ ក្រសួងសុខាភិបាល
បានចេញបទបញ្ជាមួយយ៉ាងតឹងរឹង១ដល់អភិបាលរាជធានី-ខេត្តទាំង២៥ ក្នុងប្រទេសកម្ពុជា ឲ្យតាមដានត្រួតពិនិត្យ និងលុបបំបាត់ចោលសេវាសុខាភិបាលឯកជនខុសច្បាប់នៅក្នុងទីតាំងភូមិសាស្ដ្ររបស់ខ្លួនឲ្យអស់ ។
យោងតាមលិខិតផ្ញើទៅកាន់អភិបាលរាជធានី និងខេត្ត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានចេញបទបញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរមូលដ្ឋានត្រូវត្រួតពិនិត្យឡើងវិញទីតាំងសុខាភិបាលឯកជន នៅទូទាំងប្រទេស ដើម្បីធានាថា ការផ្តល់សេវាថែទាំសុខភាពធ្វើឡើងដោយត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល។
លិខិតរបស់ក្រសួងសុខាភិបាល អភិបាលរាជធានី- ខេត្តត្រូវចាត់វិធានការមួយចំនួន ដូចជា ត្រួតពិនិត្យជាបន្ទាន់ និងជាទៀងទាត់ លើលិខិតអនុញ្ញាតឲ្យបើកសេវាព្យាបាលឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ និងសញ្ញាបត្រវិជ្ជាជីវៈបុគ្គលិកបច្ចេកទេស របស់គ្លីនិកសុខាភិបាលឯកជនទាំងអស់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ អភិបាលរាជធានី-ខេត្ត ត្រូវបញ្ឈប់ទីតាំងផ្ដល់សេវាសុខាភិបាល ឬឱសថស្ថានណាដែលគ្មានច្បាប់អនុញ្ញាត ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ លើសពីនោះ អាជ្ញាធរត្រូវលើកទឹកចិត្តឲ្យប្រជាជនរាយការណ៍ពីទីតាំងសុខាភិបាលដែលមិនប្រក្រតី ដែលគេសង្ស័យថា គ្មានច្បាប់អនុញ្ញាត និងគ្មានវិជ្ជាជីវៈ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការពង្រឹងច្បាប់ ស្តីពី​ សេវាសុខាភិបាលឯកជននេះ សំដៅកំណត់ លើការគ្រប់គ្រងម្ចាស់អាជីវកម្មសេវាសុខាភិបាលឯកជន តាមខ្លឹមសារ ប្រកាសលេខ ០២១/០១ អបស ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០០៣ របស់ក្រសួងសុខាភិបាល ម្ចាស់ធ្វើអាជីវកម្មសេវាសុខាភិបាលឯកជនទាំងអស់ត្រូវស្នើរសុំធ្វើលិខិតបើកគ្លីនិច ធ្វើអាជីវកម្ម សេវាសុខាភិបាលឯកជន ១ច្បាប់ ជីវប្រវត្តិសង្ខេបរបស់ម្ចាស់គ្លីនិច១ច្បាប់ .២កិច្ចសន្យា១ច្បាប់. ៣វិញ្ញាបនបត្រចេញដោយក្រសួងសុខាភិបាល១ច្បាប់ .៤ទីតាំងសុំប្រកបធ្វើអាជីវកម្ម ចេញដោយ ឃុំ សង្កាត់១ច្បាប់ .៥សញ្ញាប័ត្រទទួលស្គាល់ដោយក្រសួងសុខាភិបាលនិងក្រសួងអប់រំ១ច្បាប់ .៦លិខិត១ច្បាប់បញ្ជាក់ថាបានចុះឈ្មោះក្នុងគណៈវិជ្ជាជីវៈ១ច្បាប់ និងរូបថតសាមីជន៤គុណ៦ ស.មចំនួន៧សន្លឹក។
មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាប់ព្យាបាល មន្ទីរសម្ពព មន្ទីរពិសោធន៍វេជ្ជសាស្ត្រ មន្ទីរព្យាបាលមាត់ធ្មេញ មន្ទីរព្យាបាលជំងឺភ្នែក មន្ទីរព្យាបាលជំងឺត្រចៀក ច្រមុះ កំពង់ក មន្ទីរព្យាបាលជំងឺសើរស្បែក មជ្ឈមណ្ឌលកែសម្ផស្ស មន្ទីរព្យាបាលជំងឺផ្លូវចិត្ត និងមន្ទីរព្យាបាលជំងឺកុមារ ណាដែលមានបញ្ចូល ជនបរទេសមកធ្វើការជាមួយ ជនបរទេសទាំងនោះត្រូវគោរពតាមអនុក្រឹត្យលេខ ៩៤ អនក្របក ចុះថ្ងៃទី១១ខែកញ្ញា ឆ្នាំ ២០០២របស់ព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបង្កលលក្ខណៈគ្រប់បែបយ៉ាងដល់ការត្រួតពិនិត្យរបស់គណៈកម្មការ ឬភ្នាក់ងារត្រួតពិនិត្យរបស់ក្រសួងសុខាភិបាលឬមន្ទីរសុខាភិបាល រាជធានីខេត្តក្រុងឲ្យបានដិតដល់ផងដែរ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា លោកវេជ្ជបណ្ឌិតនិងលោកគ្រូពេទ្យត្រូវមានបទពិសោធន៍ខ្ពស់ ក្នុងការព្យាបាលជម្ងឺ និងមានជំនាញក្នុងការអប់រំផ្នែកសីលធម៌ដល់ក្រុមគ្រូពេទ្យក្រោមឪវ៉ាទ ត្រូវកែលំអររាល់ចំណុចខ្វះខាតដល់ក្រុមគ្រូពេទ្យទាំងអស់ក្នុងការផ្តល់សេវាវិជ្ជាជីវៈសុខាភិបាល ឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពទ្វេរឡើង ធ្វើឲ្យសុខភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕វ៉ាន់ ណាង
Powered by Blogger.