អង្គកឋិនទានសាមគ្គី ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែរមកកាន់វត្ត ជុំគិរីចំការខ្នុរ...!
បន្ទាយមានជ័យ÷ កាលពីរសៀលថ្ងៃទី១៥ខែវិច្ឆិការឆ្នាំ២០២៤នេះឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវរួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងពុទ្ធសីមារាម ជុំគិរីចំការខ្នុរ ក្នុងសង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ។
គួរបញ្ជាក់ផងដែរថា÷តាមពុទ្ធឱវាទរបស់ព្រះពុទ្ធ មរមគ្រូ ព្រះអង្គ ពុទ្ធានុញ្ញាតឲ្យទីអារ៉ាម ទាំងអស់ទទួល កឋិនទានក្នុង ១ឆ្នាំបានតែម្តង ប៉ុណ្ណោះ គឺ ប្រារព្ធឡើងមានរយៈពេល២៩ថ្ងៃ គិតចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់១៥កើត ខែកក្ដិកគិតមកដល់ពេលនេះគឺត្រូវបានបញ្ចប់ហើយ។
ក្រោយពី ធ្វើកិច្ចនិមសិកាព្រះរតនះត្រៃ សមាទានសិល ឯកឧត្តម អ៊ុំរាត្រី និងលោកជំទាវ ព្រមទាំងសហការីរួមជាមួយប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្តជុំគិរីចំការខ្នុរបាន ដង្ហែអង្គកឋិនទាន ប្រទក្សិណ ព្រះវត្តវិហារចំនួន ៣ ជុំ និងបានវេរ អង្គកឋិនដល់ព្រះសង្ឃ ។
ដោយបច្ច័យ ដែលប្រមូលបាននាថ្ងៃនេះ សរុបបាន
អង្គកឋិនទានសាមគ្គីពុទ្ធបរិស័ទ មកពីជិត
ឆាយ ដឹកនាំដោយលោក អ៊ុំរាត្រី និងក្រុម
គ្រួសារ ចុងបញ្ចប់ ដង្ហែចូលវត្តគិរីជុំចំការខ្នុរ
ប្រមូលបានបច្ច័យ បានសរុប
៦៦.៥៧០.០០០រៀល ក្នុងនោះបច្ច័យ របស់អភិបាលខេត្ត ចំនួន២០០០ដុល្លាចំណែកត្រៃយ៍បាន
៩៧ ត្រៃយ៍សំរាប់ផ្គត់ផ្គង់វត្តនិងកសាងសមិទ្ធិផល
ក្នុងវត្តបន្ត។
ក្នុងឱកាសនោះដែរ ព្រះសមណញ្ញាញណាប់ម៉ឺន
ព្រះបាឡាត់គណ ខេត្ត បន្ទាយមានជ័យ និងជាព្រះគ្រូចៅ អធិការ វត្ត ជុំគិរីចំការខ្នុរបាន ថ្លែង អំណរគុណ
ចំពោះ ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវរួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយដែលបានដង្ហែរអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងពុទ្ធសីមារាម ជុំគិរីចំការខ្នុរនេះដើម្បីទំនុកបំរុងដល់ព្រះសង្ឃនិងទុកសំរាប់កសាងសមិទ្ធិផលក្នុងវត្តបន្តទៅទៀត។
ព្រះអង្គបានបន្តទៀតថា÷ការធ្វើកឋិនទាននេះគឺបាន អានិសង្ស៥យ៉ាង សម្រាប់អ្នកម្ចាស់កឋិនទាន
១-ភិក្ខុបញ្ញាវិសារទោ បរិបូណ៌ទៅដោយប្រាជ្ញា
ក្លៀវក្លាមុះមុត / ២-សុវណ្ណតា មានពណ៌សម្បុរល្អ
៣-សុរូបតា មានរូបល្អ / ៤-សុសណ្ឋានា ជាអ្នកមានរូបរាងទ្រង់ទ្រាយស្អាតល្អ ៥-ចក្កវត្តិរាជាហោតិ បានកើតជាស្តេចចក្រព័ត្ត ក្នុងជាតិណាមួយមិនខាន៕
Post a Comment