ជនជាតិឥណ្ឌូនេស៊ី បើកបររថយន្តម៉ាស្តា បុករៈម៉ូតូ៣គ្រឿងបណ្តាលរបួសធ្ងន់ស្រាល ០៣នាក់!!!

 

ប៉ោយប៉ែត ÷កម្លាំងនគរបាលក្រុងប៉ោយប៉ែតនាំខ្លួនជនជាតិឥណ្ឌូនេស៊ីមកកាន់អធិការដ្ឋាននគរបាលភ្លាមៗក្រោយបង្ករគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបររថយន្តម៉ាស្តាបុករៈម៉ូតូ៣គ្រឿងបណ្តាលរបួសធ្ងន់ស្រាល៣នាក់។




ដែលហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នៅភ្លើងស្តប់ ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តម៉ាស្តាដែលពាក់ផ្លាក់លេខភ្នំពេញ2BM.5522បានបើកបរទិសដៅលិចមកកើតក្នុងល្បឿនលឿនបត់ឆ្វេងបានបុករៈម៉ូតូ៣គ្រឿងដែលមកបញ្ច្រាស់ទិសគ្នាពីកើតមកលិចពេញទំហឹងបណ្តាលរបួស៣នាក់ធ្ងន់ម្នាក់សន្លប់ស្តូកស្តឹងត្រូវបានសង្គ្រោះនិងខូចខាតម៉ូតូ៣គ្រឿងខូចធ្ងន់១គ្រឿង។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះពិនិត្យវាស់វែងបានប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបង្កដោយរថយន្តម៉ាស្តាបានបើកលឿនហើយបត់ឆ្វេងគ្មានការប្រុងប្រយ័ត្នបានបុករៈម៉ូតូ៣គ្រឿងរបួស៣នាក់និងខូចខាតម៉ូតូ៣គ្រឿងហើយនាំខ្លួនអ្នកបើកបរម្នាក់ជាជនជាតិឥណ្ឌូនេស៊ី។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថា៖ក្រោយនាំខ្លួនជនជាតិឥណ្ឌូនេស៊ី ដែលបើកបរបុកអ្នកជិៈម៉ូតូ៣គ្រឿងនិងរងរបួស៣នាក់ត្រូវបានយករថយន្តបង្កនិងអ្នកបើកបរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕



Powered by Blogger.