ប្រទះឃើញសាកសពបុរសម្នាក់លង់ទឹកស្លាប់!

 

បន្ទាយមានជ័យ÷ ពិតជាគួរឱ្យអាសូរណាស់បុរសម្នាក់ព្រោះតែជីវភាពក្រីក្ររកព្រឹកខ្វះល្ងាចបានទៅស៊ីឈ្នួលគេ ដើម្បី ចិញ្ចឹមគ្រួសារដោយ ទៅច្រូតស្រូវ លិចទឹកដែលម៉ាស៊ីនច្រូតចុះមិនរួច តែសំណាង អាក្រក់ ត្រូវបានលង់ទឹកស្លាប់ ចោលប្រពន្ធទុកអោយ៣នាក់នៅកំព្រា....។




ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង 4និង58នាទីល្ងាចថ្ងៃទី 8 ខែមករាឆ្នាំ 2024មានបងប្អូនប្រជាពលរដ្ឋច្រូតស្រូវបានប្រទះឃើញសពបុរសម្នាក់វ័យ៣៣ឆ្នាំ ដួលផ្កាប់មុខនៅនឹងទឹកត្រពាំងស្លាប់ នៅចំណុចវាល

មាត់ព្រៃ ផ្លូវចូលពង្រកងវ៉ាឆ្ពោះទៅឃុំចង្ហា ស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 សពប្រទះឃើញនៅនឹងទឹកត្រពាំងស្លាប់ ត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ ហួត ជឺ  អាយុ៣៣ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះខាងលើមានជីវភាពលំបាកលំបិននៅមុនពេលកើតហេតុរូបគាត់បានដើរស៊ីឈ្នួលច្រូតស្រូវឲ្យគេនៅចំណុចកើតហេតុខាងលើដែលមានទឹកលិចម៉ាស៊ីនច្រូតស្រូវចូលមិនដល់ទើបគេជួលគាត់ឲ្យច្រូតស្រូវតែចៃដន្យអាក្រក់ក៏បានជួបហេតុការណ៍។លង់ទឹកស្លាប់តែម្ដងដោយបន្សល់ទុកនៅប្រពន្ធឲ្យនៅជាស្រីមេម៉ាយ។កូនបីនាក់បានក្លាយជាកូនកំព្រា។

ទោះជាយ៉ាងណាក្រោយហេតុការណ៍នេះគេឃើញមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ស្វាយនិងមន្ត្រីជំនាញបានចុះមកពិនិត្យសាកសពផងដែរ។





Powered by Blogger.