លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ លោកអនុសេនីយ៍ឯក ផាន រ៉ាវុទ្ធ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍




 ប៉ៃលិន៖ថ្ងៃពុធ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង ១១ និង០០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាប្រធានក្រុមគ្រប់គ្រង សមាជិក ឯកសារ គណនេយ្យ សមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគម បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រួមនឹងថវិកាបងប្អូនក្នុងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ប្រគល់ជូនលោកអនុសេនីយ៍ឯក ផាន រ៉ាវុទ្ធ ឋាន: នាយផ្នែក នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលដោយខ្លួនឯងបណ្តាលអោយរងរបួស កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅផ្ទះ ។ក្នុងឱកាសនោះដែរ  លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានសំណេះសំណាលសួរសុខទុក្ខ និងអោយព្យាយាមខិតខំ ស្ដាប់ការណែនាំ និងហូបថ្នាំតាមវេជ្ជបញ្ជា ដេីម្បីអោយឆាប់បានជាសះស្បេីយ ៕

Powered by Blogger.