ពិធីដាក់ ដេញថ្លៃភាសុីគ្រប់ប្រភេទ ក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ធ្វេីអាជីវកម្ម ឆ្នាំ២០២៤






នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះបញ្ញាស័ក្ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣  នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មសម្រាប់ឆ្នាំ២០២៤។ លោក  បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា យោងលិខិត ១០០៦០ សហវ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ដីពីការស្នើសុំរៀបចំដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ២០២៤ យោងតាមនីតិវិធីដេញថ្លៃជាសាធារណៈនិងជំរុញការប្រមូលចំណូលបង់ពន្ធចូលថវិការដ្ឋ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានកោះអញ្ជើញអស់លោកលោកស្រីដែលជាអាជីវករលក់ដេញថ្លៃភាស៊ីផ្សារដែលមានមូលដ្ឋានផ្សារស្រុកស្វាយចេក ស្រុកថ្មពួក និងស្រុកភ្នំស្រុក ដោយតម្លៃមូលដ្ឋានឯកតា រៀលរួមមានផ្សារស្វាយចេក បានកំណត់១ ០០០ ០០០យក(មួយលានរៀលដូចឆ្នាំមុន)ផ្សារថ្មពួកបានកំណត់យក ៦០ ០០០០និងផ្សារស្រុកភ្នំស្រុកកំណត់យក២៥ ០០០០រៀល (ម្ភៃប្រាំម៉ឺនរៀល)។លោកបឹងគឹមសេងបានបន្តថា  ចំពោះផ្សារឯកជនវិញមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការកោះអញ្ជើញម្ចាស់ផ្សារដើម្បីពិគ្រោះពិភាក្សាស្តីពីការ ហូតពន្ធយកភាស៊ីផ្សារនិងបញ្ហាអនាម័យបរិស្ថាន។លោក  ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ដើម្បីឲ្យមានភាពយុត្តិធម៌ តម្លាភាព រដ្ឋបាលខេត្តនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសហការគ្នារៀបចំពិធីដាក់ឲ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទច្បាប់ធ្វើអាជីវកម្មជារៀងរាល់ឆ្នាំ ដើម្បីប្រមូលពន្ធចូលថវិការដ្ឋឲ្យបានត្រឹមត្រូវ។លោក  អភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់លាស់ថាចំពោះបងប្អូនអាចធ្វើការពន្ធភាស៊ីគ្រប់ទីផ្សារទាំងអស់គឺមិនអនុញ្ញាតឲ្យម្ចាស់ភាស៊ី ដកភាស៊ីពីបងប្អូនប្រជាពលរដ្ឋដែលបានដាក់លក់តាមកញ្ច្រែងល្អី កញ្ជេីរនោះឡើយនិងបញ្ហាសំខាន់មួយទៀតគឺអនាម័យបរិស្ថានត្រូវរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវដើម្បីបញ្ចៀសឲ្យប៉ះពាល់ដល់សុខុមាលភាពដល់មនុស្សគ្រប់រូបព្រោះថាសំរាមគឺជាប្រភពនៃមេរោគ៕

Powered by Blogger.