ឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនចុះចែកអំណោយជូនគ្រួសារកងទ័ពនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៣៥ គ្រួសារ៤ភូមិក្នុងឃុំជ្រោយស្តៅ

 



(បាត់ដំបង)នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែអាសុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥
ស្ថិតក្នុងបរិវេណមន្ទីរបក្សឃុំជ្រោយស្តៅ ភូមិនិគមក្រៅ ឃុំស្រួចស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង
-ក្រុមក្រឡាហោម មនុស្សធម៌ បាត់ដំបងបានចុះសួរសុខទុក្ខនិងសំណេះសំណាលចែកអំណោយជូនគ្រួសារកងទ័ពនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះ ចំនួន១៣៥ គ្រួសារ៤ភូមិក្នុងឃុំជ្រោយស្ដៅ។



           ក្រោមអធិបតី
-ឯកឧត្តម  ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោមសខេងឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។
អមដំណើរដោយលោក ជំទាវទៀងសំបូរលេខាធិការដ្ឋានក្រុមការងារចុះជួយមូលដ្ឋានឃុំជ្រោយស្តៅ អភិបាល
លោកសក់ស៊ីណុនអភិបាលរងស្រុកថ្មគោលលោកមេឃុំនិងកម្លាំងកម្លាំងប៉ុស្តិ៍ជ្រោយស្ដៅប្រជាការពារភូមិបានចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងគ្រួសារកងទ័ពចំនួន  ១៣៥ គ្រួសារ ៤ភូមិក្នុងឃុំជ្រោយស្ដៅ ។



ក្នុងមួយគ្រួសារទទួលបាន
-អង្ករ ១ការុង២៥kg
-មីជាតិ១កេសតូច
ត្រីខ១ដុំ
-ទឹកត្រីបីដប
-ទឹកស៊ីអ៊ីវបីដប
-ទឹកសុទ្ទ  ២យួរ
-ក្រម៉ាពោះគោ ១
  
បន្ទប់មកលោកណក់ ស៊ីណុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនស្រុកនិងជាអភិបាលរងស្រុកថ្មគោលក៏បានអានរបាយការណ៍ជូនគណៈធិបតីអំពីស្ថានភាពនៅក្នុងស្រុករុក្ខគិរីនិងទទួលស្វាគមន៍គណៈធិបតីក្នុងឱកាសចុះចែកអំណោយជូនគ្រួសារកងទ័ពនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។



ជាចុងក្រោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូនតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោមស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង។បានពាំនាំនិងការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោមសខេងដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលអំណោយរបស់សម្ដេចឯកឧត្តមក៏បានបញ្ជាក់ថាក្រោមការដឹកនាំរបស់សម្ដេចកន្លាហោមក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតីហ៊ុនម៉ាណែត។ជានាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគ្រប់ទីកន្លែងមិនដែលទុកឲ្យប្រជាពលរដ្ឋគ្រប់រូបមានទុក្ខលំបាកមានការខ្វះខាតឡើយ
ឯកឧត្តមបានបញ្ជាក់ថាជំនួយទាំងអស់នេះកើតឡើងពីលោកជំទាវទៀង សំបូរ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មគោលនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ្រោយស្តៅ។ ដោយមើលឃើញការខ្វះខាតរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកក៍បានស្នើសុំទៅដល់ប្រធានក្រុមការងារមនុស្សធម៌សម្ដេចក្រឡាហោមដើម្បីជួយឧបត្ថម្ភបងប្អូនមួយចំនួនដែលមានជីវភាពខ្វះខាតលោកជំទាវក៏បានលើកឡើងថាសម្ភារៈទាំងអស់នេះពិតជាមិនច្រើនក៏ប៉ុន្តែនេះគឺជាវប្បធម៌ចែករំលែករបស់ថ្នាក់ដឹកនាំដែលតែងតែចុះជួបប្រជាពលរដ្ឋទុកជាចំណងដៃផងដែរ។
























Powered by Blogger.