ឯកឧត្តម គង់ កន្នារ័ត្ននាយកខុទ្ទកាល័យឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាចុះសួរសុខទុក្ខគ្រួសារវរះកងទ័ពឈរជើងជួរមុខ ទី ភាព។
(បាត់ដំបង)នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០២៥ ឯកឧត្តម គង់ កន្នារ័ត្ន នាយកខុទ្ធកាល័យឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារលោក ទី ភាព អាយុ៤០ ឆ្នាំ ជាវរ:កងទ័ពកំពុងឈរជើងនៅជួរមុខតំបន់ប្រាសាទតាក្របី ដែលមានជីវភាពទីទ័លក្រគ្មានដី គ្មានផ្ទះ ស្ថិតនៅ
ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
-ឪពុកបង្កើតឈ្មោះ តៅ ទី អាយុ ៦៥ ឆ្នាំ មុខរបរទិញលក់អេតចាយ
-ម្តាយបង្កើតឈ្មោះ សួន សាមឿន អាយុ៦២ ឆ្នាំ មុខរបរកោសខ្យល់ បច្ចុប្បន្នស្នាក់នៅជាមួយម្តាយមីងឈ្មោះ ភិន រដ្ឋា អាយុ៤២ឆ្នាំ ស្ថិតនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
មិនតែប៉ុណ្ណោះក្រុមការងារ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនឪពុកម្តាយលោក
ទី ភាព រួមមាន:
-ថវិកាចំនួន ១០លានរៀល
-អង្ករចំនួន ០២ ការុង ទម្ងន់ ១០០គីឡូក្រាម
-មីជាតិ ចំនួន០៤កេស
-មីខ្លាឃ្មុំក្រហម ចំនួន ០២កេស
-ទឹកសុទ្ធហាយធិចចំនួន០៣កេស
-ទឹកស៊ីអ៉ីវ ចំនួន០២យួរ
-ទឹកត្រី ចំនួន០២យួរ
-ត្រីខចំនួន ០៤យួរ ។
ឯកឧត្តមគង់កន្នារ័ត្នក៏បានពាំនាំការផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគម៍អតីតយុទ្ធជនកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចាន់មុន្នី លោកទាំងទ្វេមិនដែលទុកចោលប្រជាពលរដ្ឋឲ្យរងគ្រោះវេទនាដាច់ពោះស្លាប់ឡើយមិនថានិន្នាការណាក៏ដោយលោកតែងតែយកចិត្តទុកដាក់ហ្នឹងទំនប់បម្រុងទាំងកងកម្លាំងចូលមុខនិងគ្រួសារនៅខាងក្រោយគ្រប់ពេលវេលា។
ក្នុងនោះផងដែរ ឯកឧត្តម ក៏បានបញ្ជាក់ប្រាប់គ្រួសារកងទ័ពដែលកំពុងឈរជើងនៅប្រាសាទតាក្របីទីភាពនិងគ្រួសារនៅខាងក្រោយរាជរដ្ឋាភិបាលមើលឃើញការខ្វះខាតដីផ្ទះសំបែងក៏បានរៀបចំដីមួយកន្លែងស្ថិតនៅតំបន់អភិវឌ្ឍន៍ស្រុកកោះក្រឡ។ជូនដល់គ្រួសាររបស់គាត់ផងដែរ។
Post a Comment