ឯកឧត្តម សុខ លូ អញ្ជើញទទួលអំណោយជាសម្ភារ:ប្រើប្រាស់ ពីសប្បុរសជនឧបត្ថមតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង សម្រាប់ជួយឧបត្ថមគាំទ្រដល់កងកម្លាំងប្រដាប់អាវុធជួរមុខ
(បាត់ដំបង)ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយ ជាសម្ភារ:ប្រើប្រាស់ ដែលមានអង្រឹងមុង ចំនួន៧៤០ អង្រឹង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកស្រី រិទ្ធថា លីហ្សា និងស្វាមី ព្រមទាំងសប្បុរសជនខ្មែរសហអាមេរិក បានឧបត្ថមតាមរយៈ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង សម្រាប់ចូលរួមឧបត្ថមទ្រទ្រង់គាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង តាមរយៈរដ្ឋបាលខេត្តបាត់ដំបង។
ក្នុងឪកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលបានឧបត្ថម្ភអំណោយតាមរយៈរដ្ឋបាលខេត្ត ដើម្បីចូលរួមឧបត្ថម្ភក្នុងយុទ្ធនាការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខរបស់ប្រទេសកម្ពុជាយើង។
Post a Comment