មុខសញ្ញា លួចម៉ូតូចំនួន ០២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន ស្រាវជ្រាវបង្រ្កាបបាន និងចាប់ខ្លួនយកមកអនុវត្តតាមនីតិវិធី

 




ខេត្តបាត់ដំបង÷     ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ  អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន -នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានទទួលបណ្តឹងដោយផ្ទាល់មាត់ពីប្រជាពលរដ្ឋដែលជនរងគ្រោះឈ្មោះយ៉ា ម៉េង ភេទប្រុស អាយុ៣២ ឆ្នាំ បានប្តឹងរាយការណ៍ជូនសមត្ថកិច្ចយើងឲ្យដឹងថា ៖ កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៧ និង ០០ នាទី នៅចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណី អំពើលួច (ម៉ូតូ) កើតឡើង ទៅលើជនរងគ្រោះឈ្មោះ យ៉ា ម៉េង  ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ស្លាកលេខ បន្ទាយមានជ័យ 1E-2791 លេខតួរម៉ាស៊ីន ND125ME-8541897 យកទៅបាត់ ខណៈពេលដែលជនរងគ្រោះផ្ញើរទុកនៅកន្លែង ផ្ញើរម៉ូតូ មុខមាត់ច្រកព្រំដែនអន្តរជាតិគីឡូ១៣(ភ្នំដី) ចំណុចកើតហេតុខាងលើ ហើយចូលទៅក្នុងផ្សារថៃ  ។
ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហកាជាមួយកម្លាំប៉ុស្តិ៍នរគបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានចុះធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២ នាក់ ៖
១-ឈ្មោះ លឿន ចាន់លីន ហៅ (លីន) ភេទប្រុស អាយុ ២០ ឆ្នាំ, ២-ឈ្មោះ ប៉ូ លឿន ហៅ (នឿន) ភេទប្រុស អាយុ ៤៤ ឆ្នាំ អ្នកទាំងពីរត្រូវជាឪពុក និងកូន មានទីលំនៅ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដកហូតសម្ភារៈវត្ថុតាង៖ ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ សេរិឆ្នាំ២០១១ ចំនួន ០១ គ្រឿង ផ្លាកលេខ បន្ទាយមានជ័យ 1E-2791 លេខតួរម៉ាស៊ីន ND125ME-8541897 ចំនួន០១ គ្រឿង និងមធ្យោបាយម៉ូតូសម្រាប់ជិះធ្វើសកម្មភាព ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ផ្លាកលេខ បាត់ដំបង 1AJ-1370 ចំនួន០១ គ្រឿង  បាននៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង ០០ នាទី នៅចំណុច ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង  បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន  ។
  តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លឿន ចាន់លីន ហៅ (លីន)  ភេទប្រុស អាយុ ២០ ឆ្នាំ បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៧ព្រឹក រូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ សេរិឆ្នាំ២០១១ ចំនួន ០១ គ្រឿង ផ្លាកលេខ បន្ទាយមានជ័យ 1E-2791 របស់ជនរងគ្រោះខាងលើ នៅចំណុចកន្លែងផ្ញើម៉ូតូ នៅចំណុចមុខមាត់ច្រកព្រំដែនអន្តរជាតិគីឡូ១៣(ភ្នំដី) ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  ពិតប្រាកដមែន  នៅពេលលួចបានហើយ រូបគេនឹងឪពុករបស់គេឈ្មោះ ឈ្មោះ ប៉ូ លឿន ហៅ នឿន ភេទប្រុស អាយុ ៤៤ ឆ្នាំ ក៏បាននាំគ្នាយកម៉ូតូដែលលួចបាន យកទៅលាក់ទុកនៅផ្ទះរបស់ពួកគេ ស្ថិតក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង  និងបានដោះដូរកង់កាំបន្ទះម៉ូតូនោះយកមកដាក់ម៉ូតូរបស់ពួកគេ ម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០២០  ដោយមិនមានប្រាប់ឲ្យអ្នកណាបានដឹងឡើយ ។
      ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ចំនួន ០២ នាក់ កសាងសំណុំរឿង  បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ។




Powered by Blogger.