រដ្ឋបាលឃុំតាពោងបាននាំយកសម្ភារៈមួយចំនួនចុះសួរសុខទុក្ខក្មួយស្រីជាគ្រូបង្រៀនមតេយ្យស្ម័គ្រចិត្តក្នុងសហគមន៍ភូមិអង្គត្បូង
(បាត់ដំបង)នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២និង១០ នាទីរដ្ឋបាលឃុំតាពូងដឹកនាំដោយលោកស្រី ទេព សុភ័ក្រ ក្រុមប្រឹក្សាឃុំតំណាងឲ្យលោកមេឃុំ ឡាយ សែ យុវជនភូមិអង់ត្បូង យុវជនភូមិទំពូងបាននាំយកសម្ភារៈដើម្បីចុះសួរសុខទុក្ខក្មួយស្រី ណាង ស្រីម៉ី គ្រូបង្រៀនស្ម័គ្រចិត្តក្នុងសហគមន៍ ភូមិអង់ត្បូង ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបងត្រូវជាកូនរបស់លោកស្រី ទី ចន្ធី រស់នៅ ភូមិអង់ត្បូង ឃុំតាពោងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានរងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិប៉ោយសំរោងខាងជើងស្ពានអូរសង្កែផ្លូវជាតិលេខ ៥ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ។
នាឱកាសនោះ លោកស្រីទេព សុភ័ក្រក្រុមប្រឹក្សាឃុំតាពូង បានពាំនាំពាក្យផ្ដាំផ្ញើរបស់លោកមេឃុំឡាយ សែ មកសួរសុខទុក្ខក្មួយស្រី ដែលជានិច្ចកាលលោកមិនដែលទុកចោលប្រជាពលរដ្ឋរបស់លោកទេតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ពោលគឺទីណាមានការលំបាកទីនោះលោកតែងតែខ្នះខ្នែងទោះមិនបានចុះផ្ទាល់ក៏លោកឱ្យក្រុមការងារចុះមកដែរ។
លោកសម្ដែងការសោកស្ដាយនិងអាណិតអាសូរជាពន់ពេកចំពោះគ្រោះថ្នាក់នេះ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
ហើយថ្វីត្បិតតែសម្ភារៈក្រុមការងាររដ្ឋបាលឃុំបាននាំយក មកសួរសុខទុក្ខនាពេលនេះ មានចំនួនមិនសមល្មមនឹងការរងគ្រោះរបស់ក្មួយស្រី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់ក្មួយស្រីបានមួយគ្រាផងដែរ។
និងជូនពរឲ្យក្មួយស្រីឆាប់ជាសះស្បើយធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
សម្ភារៈសួរសុខទុក្ខរួមមាន៖ អង្ករ ១ ការ៉ុងតូច ទឹកដោះគោឆៅ ១ ដុំ
ថវិកាចំនួន ១០០.០០០៛(ដប់ ម៉ឺនរៀល។
Post a Comment