កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ពោធិ៍សាត់ : ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង០៨នាទី ដោយអនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស ដឹកនាំដោយលោក វរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបង្ក្រាបករណីគ្រឿងញៀន ០១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ស្រី០២នាក់ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជនសង្ស័យដែលបានឃាត់ខ្លួន ១-ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២-ឈ្មោះ ចាន់ រី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិ ពោធិ៍តាកួយ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៣-ឈ្មោះ ប៉ុល វុទ្ធី ភេទ ប្រុស អាយុ២១ឆ្នាំរស់នៅភូមិ ឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៤-ឈ្មោះ សែន សាលី ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិ ៣៥ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៥-ឈ្មោះ ពេជ្រ សំណាង ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៦-ឈ្មោះ សន វណ្ណ ភេទស្រី អាយុ២៦ឆ្នាំរស់នៅភូមិស្រែស្ដុក ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ៧-ឈ្មោះបេន រតនះ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិកគោ ឃ៉ំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ៨-ឈ្មោះ យឹម មករា ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិ ពាលញែក២ សង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ វត្ថុតាងដកហូតបានរួមមាន គ្រឿងញៀនice ១៤កញ្ចប់ទម្ងន់១៥៨ក្រាម ម៉ូតូ០២គ្រឿង ទូរស័ព្ទ០៧គ្រឿង ជញ្ជីង០៣គ្រឿង ដែកកេះ០៥ ថង់ច្រកមួយចំនួន ឆាំចូកថ្នាំ០១ ឧបករណ៍ជក់០២កំប្លេរ និងធ្វើតេស្តស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន (+) ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានបញ្ជូនមកអធិការនគរបាលក្រុងពោធិ៍សាត់ដើម្បីបន្តនីតិវិធី ។
Post a Comment