កិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផល នៃការ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

 



បន្ទាយមានជ័យ÷លោកយ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថាថ្ងៃនេះគឺការបូកសរុបលទ្ធផល នៃការ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ និងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ។កិច្ចប្រជុំមានការចូលរួម  លោក ឡោ ប៉ុនពេជ្រ ក្រុមប្រឹក្សាខេត្ត លោក មេ ឃុំ ចៅសង្កាត់ អង្គភាពពាក់ ព័ន្ធទាំង៣ និងអ្នកចូលរួម មន្ត្រីមកពីគណៈបក្សមានចំនួន៦គណៈបក្ស ១គណៈបក្សហ្វុនសុីនបុិច ២ខ្មែររួបរួមជាតិ ៣ ប្រជាជនកម្ពុជា ៤ខ្មែរជំនាន់ថ្មី
៥គណៈបក្សកំលាំងជាតិ៦ គណៈបក្សឆន្ទៈខ្មែ ចំនួន៨៧នាក់ នៅព្រឹក ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ នៅសាប្រជុំក្នុងមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ។



លោកយ៉ង់ សក្តិ បានមានប្រសាសន៍បន្តទៀតថា យោងសេចក្ដីណែនាំលេខ ០០២ គ.ជ.ប ស.ណ.ន ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ និងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ចុះថ្ងៃទី២០ ខែមករាឆ្នាំ២០២៥កន្លងទៅនេះ ជូនប្រជាពលរដ្ឋទាំង ៦៧ ឃុំ សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ  ទទួលបានលទ្ធផលសរុបបានចំនួន ៤៤៧.៩៧៣សន្លឹកស្មើរនិង ៤៤៧.៩៧៣នាក់ បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវម៉ាត្រមានចំនូន១០០.១១៦នាក់។
លោកយ៉ង់ សក្តិបានមានប្រសាសន៍បន្តទៀតថា ភាពងាយស្រួលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានកិច្ចសហការល្អ ពីអាជ្ញាធរឃុំ សង្កាត់ មេភូមិ អនុភូមិ និងជំនួយការភូមិ បានចូលរួមក្នុងដំណើរការផ្តល់ លិខិតអញ្ជើញនៅតាមភូមិក្នុង ឃុំ សង្កាត់ ប្រជាពលរដ្ឋមួយចំនួនបានមកទទួលយកលិខិតអញ្ជើញ នៅតាមទីតាំងដែលបានកំណត់របស់មេភូមិនិងបានធ្វើការផ្សព្វផ្សាយជូនដំណឹងរបស់រដ្ឋបាលខេត្តបាន ផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ បានចុះផ្តល់លិខិតតាមខ្នងផ្ទះ ឬទីតាំងប្រមូលផ្តុំតាមភូមិក្នុងឃុំសង្កាត់ជាដើម។



លោកបានបញ្ជាក់ផងដែរថាសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះមានការពិបាកច្រើនដូចជា ប្រជាពលរដ្ឋមួយចំនួនបានធ្វើចំណាកស្រុក ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ បានចុះតាមខ្នងផ្ទះ ពុំបានជួបប្រជាពលរដ្ឋ ប្រជាពលរដ្ឋមួយចំនួនមេភូមិរកមិនឃើញ ប្រជាពលរដ្ឋមួយចំនួនទទួលមរណភាពជាដើម ។



លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដំណើរការល្អប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់  អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរឃុំ សង្កាត់បានផ្ដល់នូវកិច្ចសហការយ៉ាងស្អិតរមួត និងបានចូលរួមគ្រប់ភារកិច្ចក្នុងដំណាក់កាលនានា ដើម្បីជំរុញឲ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ។ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ អំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ហើយបានអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រូបថត និងស្នាមដៃ យ៉ាងច្រើនកុះករ និងក្រុមចុះឈ្មោះបោះឆ្នោត បានចល័ត ការិយាល័យចុះឈ្មោះបោះឆ្នោតទៅតាមភូមិក្នុងឃុំ សង្កាត់ ឲ្យកាកាន់តែខិតជិតប្រជាពលរដ្ឋ ធ្វើយ៉ាងណាធានាបាននូវសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋ ដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវតាមការកំណត់ នៃច្បាប់ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ៕








Powered by Blogger.