សមត្ថកិច្ចបង្ក្រាបករណីដឹក​ជញ្ជូ​ន​ ត្រីក្លាសសេប្រមាណជាង៤០តោន គ្មានលិខិតអនុញ្ញាតនាំចូល ច្បាស់លាស់(នាំចេញពីប្រទេសថៃ)





 



ខេត្តបាត់ដំបង÷ដោយបានការអនុញ្ញាតពីលោកឧត្តមសេនី​យ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លលោកវរសេនីយ៍ឯកយី​ យក់សាន​ នា​យការិយាល័យនគរ​បាល​ប្រឆាំងបទល្មេីសសេដ្ឋកិច្ចកាលពីថ្ងៃទី១១ ខែមិថុនា​ឆ្នាំ២០២៥វេលាម៉ោង១៥.០០​នាទីបានដឹក​នាំកម្លាំងពិនិត្យឃេីញរថយន្តសាំយ៉ុងចំនួន​០៨គ្រឿងដឹកត្រីក្លាសេប្រភេ​ទ(ត្រីពោនិងត្រីចាប)​នាំចេញពីប្រទេសថៃ​ ចូលប្រទេសកម្ពុជា ក្នុងភូមិសាស្រ្តតាមផ្លូវជាតិលេខ៥ចំណុចភូមិអូរតាគី​ ឃុំអូរតាគី​ ស្រុកថ្មគោល​ ខេត្ត​បាត់ដំបង។ 



សមត្ថកិច្ចបញ្ជាក់ថាត្រីទាំងអស់មានចំនួន៤៣តោន​ ហើយសមត្ថកិច្ចបាននាំមកស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ដើម្បីធ្វេីការសាកសួរ​ ហេីយលទ្ធផល​នៃ​ការសាកសួរបានដឹងថា​រថយន្តទាំ​ង​០៨គ្រឿងដែលដឹកត្រីនេះមានលិខិតអនុញ្ញាតឱ្យដឹកត្រីពីរដ្ឋបាលជល​ផលនៃ​ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទចំនួនតែ​១០​តោនតែប៉ុណ្ណោះ​!  ដូច្នេះត្រីក្លាសេចំនួន១៤​តោន​ ទៀតមិនមានការអនុញ្ញាតនោះទេ សង្ស័យមានតាស្រម៉ូម(ដុល្លា)តាមការពារ។



ស្របតាមអនុសាសន៍របស់ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះ​រាជអាជ្ញាអមសាលា​ដំបូងខេត្តបាត់ដំបង​ រថយន្តនិងត្រីក្លាសេទាំងនេះសមត្ថកិច្ចបានបញ្ជូនទៅជំនាញជល​ផលនៃមន្ទីរកសិកម្មរុក្ខា​ប្រម៉ាញ់និងនេសាទដេីម្បីអនុ​វត្តបន្តតាមនីតិវិធី៎៕ 


Powered by Blogger.