ក្រុមមហាគ្រួសារ មន្ទីរធម្មការ និង សាសនា ព្រះមន្រ្តីសងង្ឃ ខេត្តស្រុកក្រុង នាំយកគ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់កងទ័ព ឈរជេីង ការពារព្រំដែន នៅប្រាសាទ តាមាន់ធំ
មហាគ្រួសារ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងព្រះមន្ត្រីសង្ឃខេត្តទាំងពីរគណៈ ព្រះមន្ត្រីសង្ឃ ទាំង៩ស្រុកក្រុង និងអាចារ្យគណៈកម្មការ ពុទ្ធបរិស័ទសរុបប្រមាណ ៧០០អង្គនាក់ បាននិមន្តអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ រួមនឹងបច្ច័យជូន ពលតូចថ្មើរជើងលេខ ៤២ប្រចាំទិសទី៣ ប្រាសាទតាមាន់ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃពុធ ៩កើតខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ គោលបំណងនៃ អញ្ជើញសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដី នៅទិសប្រាសាទតាមាន់ធំ គឺជាការលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ដែលមានឈាមខ្មែរដូចគ្នា បូជាសាច់ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិក្នុងការការពារប្រាសាទ នេះគឺសរបញ្ជាក់ឲ្យឃើញថា ខ្មែរគ្រប់រូបគួររួបរួមគ្នាសាមគ្គីគ្នា ដើម្បីជាតិមាតុភូមិកម្ពុជា មិនឲ្យជាតិសាសន៍ផ្សេង មើលងាយយាយីឈ្លានពានបាននោះឡើយ ជាពិសេសពពួកចោរសៀម ដែលមានមហិច្ឆតាចង់ឈ្លានពាន មកលើទឹកដីខ្មែររបស់យើង ជាបន្តបន្ទាប់។ លោក បៀវ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ក៏បានធ្វើការកោតសរសើរ និងអរគុណដ៏ស្មោះចំពោះបេក្ខជនកងទ័ពកម្ពុជា យើងដែលកំពុងឈរជើងការពារទឹកដីការពារប្រាសាទគឺមានភាពអង់អាចក្លាហានចំពោះសត្រូវឈ្លានពានទឹកដី ពួកគាត់ប្ដេជ្ញាមិនឲ្យបាត់បង់ទឹកដីសូម្បីតែ ១មីលីម៉ែត្រ។ ក្នុង នាម មន្រ្តីរាជការ មន្ទីរធម្មការនិងសាសនាខេត្ត ស្រុកក្រុង ក៏សុំធ្វើការអំពាវនាវឲ្យគាំទ្រ ចំណាត់ការ របស់សម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ ផ្តល់យុទ្ធសាស្ត្រ ដ៏ច្បាស់លាស់ត្រឹមត្រូវបំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជាថៃ ការប្រើប្រាស់យន្តការទ្វេភាគី ចិត្តសាស្ត្រ ការពារខ្លួន ក្នុងករណីចាំបាច់ និងនាំយកនូវបញ្ហានេះដាក់ជូនដល់តុលាការអន្តរជាតិ ។ បរិក្ខារដែលបាន យកមកប្រគល់ជូនដល់កងទ័ពនៃថ្ងៃនេះ រួមមានអង្ករ៩តោន ទឹកបរិសុទ្ធ ១០០០យួរ ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន១០៩យួរ ត្រីខម្ភៃ ៥កេសធំ បារី៥០ សុង អំបិល ៥០គីឡូក្រាម មីយេីង២៣០កេសតែភេសជ្ជៈចំនួន២០កេស កញ្ចប់ឃីត១០០កញ្ចប់ ស្ករស ៥០គីឡូក្រាម កាហ្វេ១កេសធំ ប្រេងឆាមួយចំនួន និងនំអន្សមនំស្លឹក ១កេសធំ និងថវិកាចំនួន ៩ ២០០ ០០០រៀល។ បញ្ចប់នៃការចែកអំណោយក៏បានចូលទស្សនាប្រាសាទតាមាន់ធំផងដែរ។
Post a Comment