ទើបចេញពី ពន្ធនាគារ ២១ថ្ងៃ លេងក្នុងក្រុង ០៣ករណី (គាស់ផ្ទះ) អីឡូវទៅវិញទៀតហើយ (គាត់ថាចង់សាកទឹកដីក្រុងបាត់ដំបងម្តងមើល មិចដែរ ខ្ញី )


 

(បាត់ដំបង)នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ចំនួន ០៣ករណី ផ្សេងគ្នា  និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ភេទប្រុស ។
ករណីទី១ និង ទី២ ត្រង់ចំណុច ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង+ខេត្តបាត់ដំបង
  ករណីទី៣ ត្រង់ចំណុច ភូមិអង់ សង្កាត់អូរចារ ក្រុង +ខេត្តបាត់ដំបង
   សម្ភារ:ដកហូតរួមមាន
-កុំព្យួទ័រម៉ាកឌែល ពណ៌ខ្មៅ ចំនួន០១គ្រឿង
-បាស់ម៉ាកJBL ពណ៌ត្រេអ៊ី ចំនួន០១គ្រឿង
-ទុយណឺវីស ដងពណ៌ខៀវ ចំនួន០២ដើម -សោសឺឡិច បែកគ្រាប់ ចំនួន០២គ្រាប់
-មួកសុវត្តិភាព ពណ៌ស ចំនួន០១
-ទូរស័ព្ទចំនួន០៣គ្រឿង ម៉ាកអូប៉ូ ពណ៌ផ្ទៃមេឃ ម៉ាកវីវូ ពណ៌ខ្មៅ និង ម៉ាកអ៊ិនចុចពិល ពណ៌ខ្មៅ
-ម៉ូតូម៉ាកយ៉ាម៉ាហាមិចឃីង ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខកំពង់ធំ១T៥៧៨៦ ចំនួន០១គ្រឿង។
  បច្ចុប្បន្នផ្នែកជំនាញកំពុងតែកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់។





Powered by Blogger.