តើរំពឹងអ្វីទៅ .!បើ លោក សក់ ចន្ធ័ កញ្ញារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យនិងវរសេនីយ៍ត្រី ថេង កុសលនាយប៉ុស្តិ៍ក្ដាប់រួមរដ្ឋបាលចោមចៅ3ដេកលុងលក់មិនព្រមងើបពីដំណេកផង អោយពលរដ្ឋសង្ឃឹមអ្វីទៀត ល្បែងល្បែងស៊ីសងឆ្នោតឡូតូមហាសម្បត្តិ 8888 ព័ទ្ធជុំវិញ មូលដ្ឋានរបស់លោកទៅហើយបែរជាមិនចាត់វិធានការបង្រ្កាប

 



រាជធានីភ្នំពេញ៖ ទីតាំងឆ្នោតឡូតូ មហាសម្បិត្ត 8888 មួយកន្លែងស្ថិតនៅចំណុច N 88 ជាប់ផ្លូវជាតិលេខ4 សង្កាត់ចោម ចៅ3 ខណ្ឌពោធិ៍សែនជ័យក្នុងហាងការហ្វេ អក គេ ដេរនិងនំខេកបើកទទួលក្រុមអ្នកញៀនល្បែងទាំងក្មេងទាំងចាស់ចូលចាក់ភ្នាល់ផ្អើលមនុស្សម្នាតែមិនផ្អើលដល់លោក សក់ ចន្ធ័ កញ្ញា រិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យនិង លោកវរសេនីយ៍ត្រី ថេង កុសល់ នាយប៉ុស្តិ៍ក្ដាមរួមរដ្ឋបាលចោមចៅ3នោះទេ ។



ទោះជាមានសេចក្តីរាយការណ៍ជូនអស់លោកយ៉ាងណាក្ដី ក៍អស់លោកធ្វើមិនដឹង មិនឮនិងបណ្ដែតបណ្ដោយអោយក្រុមមេល្បែងស៊ីសងឆ្នោតឡូតូមហាសម្បត្តិ 8888 ធ្វើព្យុះធ្វើ ភ្លៀង បង្កើនទីតាំងជាច្រើនកន្លែងបន្ថែម ក្នុងមូលដ្ឋានរបស់លោកដោយមិនគោរពបទបញ្ជា របស់សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថែមទាំងផ្គើន និងដើរបញ្ច្រាស់ទិស នៃគោលបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង7ចំណុចដែរដាក់ចេញដោយក្រសួងមហាផ្ទៃ។



យ៉ាងណាមិញពលរដ្ឋក៍ជាមហាជនសង្ឃឹមជឿជាក់ថា សក់ ចន្ធ័ កញ្ញារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យនិងវរសេនីយ៍ត្រី ថេង កុសលនាយប៉ុស្តិ៍ក្ដាប់រួមរដ្ឋបាលចោមចៅ3អាចចាត់វិធានការបង្រ្កាបទីតាំងឆ្នោត ឡូតូ 8888 ស្ថិតនៅចំណុច ផ្លូវជាតិលេខ4 សង្កាត់ចោម ចៅ3 ខណ្ឌពោធិ៍សែនជ័យក្នុងហាងការហ្វេ អក គេដេរនិងនំខេកមួយនេះបានទាន់ពេលវេលានិងកុំអោយពលរដ្ឋធ្លាក់ខ្លួនទាសកល្បែងងើបមុខមិនរួចបន្តទៀត។ជាពិសេស កាត់បន្ថយការកើតមានអំពើរហឹង្សាក្នុងគ្រួសារ អំពើរចោរកម្ម លួច ឆក់ បន្ល់ជាដើមចមកើតចេញពីការចាញ់ល្បែង។



នៅថ្ងៃទី2 ខែ មិថុនា ឆ្នាំ2025ក្រុមការយើងការបានរាយកាណ៍ជូនលោក វរសេនីយ៍ត្រី ថេង កុសល នាយកប៉ុស្តិ៍ ក្ដាប់រួមរដ្ឋបាលនគរបាលចោមចោ3 ពាក់ពន្ធ័និងទីតាំងល្បែងស៊ីសងឆ្នោតឡូតូ មហា សម្បតិ្ត 8888ដែរបង្កប់លួចលាក់ក្នុងហាង កាហ្វេរ អក គេ ដេរ និងនំខេក លោកបានបញ្ជាក់ថាចាំអោយកម្លាំងចុះទៅមើល តែរហូតមកដល់ថ្ងៃទី4 ខែឆ្នាំដដែល សកម្មភាពទាំងនេះគឺនៅដូចដើម ឬដូចពាក្យចាស់ពោលថា បើខ្មោច ស្រុក មិនអោយដៃ ខ្មោចព្រៃក៍មានហ៊ានចូលដែរ។ចំណែកលោក សក់ ចន្ទ័ កញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ខលចូល តាមប្រព័ន្ធតេលេក្រាម តែអត់លើក។


ជុំវិញករណីខាងលើអង្គភាពយើងគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះគ្មានចេតនាជាន់ពន្លិចលើស្ថាប័នណាមួយឡើយ។ បើសារមុីពាក់ព័ន្ធគិតថាអង្គភាពយើងផ្សាយខុសពីការពិតឬមិនប្រក្រតីលើប្រការណាមួយអង្គភាពយើងរងចាំបកស្រាយជូនជានិច្ចរកម៉ោងធ្វើការ៕វគ្គ១

Powered by Blogger.