គម្រោងដេញថ្លៃមូលនិធិឃុំសង្កាត់ឆ្នាំ 2025 សង្កាត់ស្លាកែត...!

 




នាព្រឹកថ្ងៃទី 13 ខែមិថុនាឆ្នាំ 2025 នេះអាជ្ញាធរសង្កាត់ស្លាកែត នៃក្រុងបាត់ដំបងបានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2025 ដើម្បីស្ថាបនាផ្លូវបេតុងប្រវែង224 ម៉ែត្រទទឹង 6 ម៉ែត្រកម្រាស់1,50 ម៉ែត្រដែលមានតម្លៃប៉ាន់ស្មាន227,957,300រៀល។
ដែលពិធីនេះរៀបចំធ្វើឡើងនៅសល់ប្រជុំនៃសាលាសង្កាត់ស្លាកែតដោយមានការអញ្ជើញចូលរួមពីសំណាក់  លោកជួ សាន នាយករងទីចាត់ការផែនការវិនិយោគខេត្តបាត់ដំបងនិងលោកអួនណារ៉មមន្ត្រីបច្ចេកទេស រួមជាមួយនឹងមន្ត្រីលទ្ធកម្មសង្កាត់នឹងក្រុមហ៊ុនដែលបានដេញថ្លៃរួមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

លោក ទួត រើន ចៅសង្កាត់ស្លាកែតបានឲ្យដឹងថាគម្រោងផ្លូវដែលត្រូវដាក់ឲ្យដេញថ្លៃមួយថ្ងៃនេះជាប្រភេទផ្លូវបេតុង ប្រវែង224 ម៉ែត្រទទឹង 6 ម៉ែត្រកម្រាស់1,50 ម៉ែត្រដែក10លី និងដាក់លូអង្កត់ផ្ចិត0,60ម៉ែត្រចំនួន 5 កន្លែងដោយមានដាក់ស្លាកចំនួន 1 ដែលមានតម្លៃប៉ាន់ស្មាន227,957,300រៀល។

លោកបានបន្តអោយដឹងទៀតថា÷ក្រុមហ៊ុនដែលបានចូលខ្លួនមកដេញថ្លៃគម្រោង។ក្នុងថ្ងៃនេះមានចំនួន6 ក្រុមហ៊ុនទី 1/ ក្រុមហ៊ុនGSBដែលតំណាងដោយលោកសេងដាបានដេញថ្លៃក្នុងតម្លៃ 201,600000រៀល
ទី 2/ ក្រុមហ៊ុនជាកំសាង ដែលតំណាងដោយលោកគួយទ្រី ដេញថ្លៃក្នុងតម្លៃ188,160000 រៀល
ទី3/ក្រុមហ៊ុនគង់សុខគា ដែលតំណាងដោយលោកគង់សុខគាដេញថ្លៃក្នុងតម្លៃ 156,800000រៀល
ទី 4 /ក្រុមហ៊ុន សេនគឹមស្រេន ដេញថ្លៃក្នុងតម្លៃ179,200000រៀល
ទី 5 /ក្រុមហ៊ុនស៊ីវលុយហ្វាតំណាងដោយលោកស៊ីវលុយហ្វា ដេញថ្លៃក្នុងតម្លៃ227,000000រៀល
6/ក្រុមហ៊ុនឆាយសុធាតំណាងដោយលោកកេនសុខវិជ្ជាដេញថ្លៃក្នុងតម្លៃ225,950000រៀលក្រោយពីគណៈកម្មការលទ្ធកម្មធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់លើឯកសារដែលក្រុមហ៊ុនទាំងអស់បានដាក់ដេញថ្លៃឃើញថាបានបំពេញលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់ហើយក្រុមហ៊ុនដែលទទួលបានជ័យជំនះក្នុងការដេញថ្លៃនាថ្ងៃនេះគឺក្រុមហ៊ុនគង់សុខគា ដែលតំណាងដោយលោកគង់សុខគាដេញថ្លៃក្នុងតម្លៃ 156,800000រៀល។
មានប្រសាសន៍ផ្ដាំផ្ញើក្នុងឱកាសនោះលោក ជួ សាន
នាយករងទីចាត់ការផែនការវិនិយោគខេត្តបាត់ដំបង
បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនដែលបានដេញថ្លៃគម្រោងផ្លូវការនេះសូមជួយពន្លឿននៃការចុះអនុវត្តគម្រោងនិងអនុវត្តឲ្យត្រូវតាមស្តង់ដារនិងលក្ខខណ្ឌដែលបានដាក់សំណើដេញប្លែកនេះផងដែរក្នុងនោះដែលលោកក៏បានជំរុញឲ្យអាជ្ញាធរសង្កាត់ស្លាកែតត្រូវធ្វើការត្រួតពិនិត្យទៅលើកិច្ចការផ្លូវនេះអោយមានប្រសិទ្ធភាពខ្ពស់៕










Powered by Blogger.