វត្តបុរាណសារារាម(គោកក្ដួច)សម្ពោធដាក់ឲ្យប្រើប្រាស់ឈាបនដ្ឋានបច្ឆាថ្មីនិងរាប់បាត្រព្រះសង្ឃចំនួន 200 អង្គ


 


កាលពីរសៀលថ្ងៃទី 21 ខែមិថុនាឆ្នាំ 2025 នេះព្រះសង្ឃអាចារ្យគណៈកម្មការវត្តបុរាណសារារាម
(គោកក្ដួច)បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅឈាបនដ្ឋានបច្ឆាថ្មីដើម្បីដាក់ឲ្យប្រើប្រាស់នៅក្នុងទីអារាមនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជាសម្បត្តិប្រធានក្រុមប្រឹក្សាស្រុកថ្មគោល លោកប៊ូសម្បត្តិអភិបាលរងស្រុកព្រះគ្រូព្រហ្មសត្ថាហេងសុខនព្រះអនុគណស្រុកថ្មគោលនិងព្រះថេរានុថេរៈជាច្រើនព្រះអង្គអាចារ្យគណៈកម្មការរួមទាំងពុទ្ធបរិស័ទជិតឆ្ងាយលោកគ្រូអ្នកគ្រូសិក្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។



ព្រះគ្រូ ខត្តិសំវរោ លន់ប៊ុនចន ព្រះគ្រូចៅអធិការវត្ត បុរាណសារារាម( គោកក្ដួច) មានសង្ឃដីកាថា÷ដោយមើលឃើញនៅការទ្រុឌទ្រោមរបស់ឈាបនដ្ឋាន បច្ឆាដែលកសាងតាំងពីជា 20 ឆ្នាំមុនខូចខាតមិនអាចរៀបចំបូជាសពបានស្រួលបួលនោះទើបព្រះគ្រូចៅអធិការ ព្រះសង្ឃអាចារ្យគណៈកម្មការពុទ្ធបរិស័ទបានមូលមតិគ្នាជាឯកច្ឆន្ទសម្រេចកសាងឈាបនដ្ឋាន(បច្ឆាថ្មី)ដែលមានទទឹង 5.1 ម៉ែត្រនិងបណ្ដោយ 7.2 ម៉ែត្រកម្ពស់ផុតពីដីដែលដោយប្រើរយៈពេល6 ខែ 18 ថ្ងៃពោលគឺចាប់តាំងពីថ្ងៃទី 1 ខែធ្នូ 2024 ដល់ថ្ងៃទី 21 ខែមិថុនា 2025ដោយចំណាយថវិកាសរុបមួយម៉ឺន 14.000 ដុល្លារសហរដ្ឋអាមេរិក។


ចូលរួមមតិក្នុងថ្ងៃនោះលោកប៊ូសម្បត្តិអភិបាលរងស្រុកក៏ដូចជាលោកជាសម្បត្តិប្រធានក្រុមប្រឹក្សាស្រុកថ្មគោលបានមានការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍និងកសាងសមិទ្ធផលផ្សេងៗរបស់ព្រះគ្រូចាប់អធិការអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទបុរាណសារារាម( គោកក្ដួច)ឱ្យមានការរីកចម្រើនរហូតដល់មានសាលាពុទ្ធិកសិក្សាអនុវិទ្យាល័យសម្រាប់ព្រះសង្ឃរៀនសូត្រផងដែរ។


ទន្ទឹមនឹងការកោតសរសើរនេះផងដែរលោកក៏បានផ្ដាំផ្ញើឲ្យប្រជាពុទ្ធបរិស័ទសិក្សានោះសិស្សលោកគ្រូអ្នកគ្រូព្រមទាំងប្រជាពលរដ្ឋជួយថែទាំសមិទ្ធផលដែលសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះប្រើប្រាស់បានយូរអង្វែងផងដែរ។
ជាចុងក្រោយមិនខុសពីលោកអភិបាលស្រុករងនិងប្រធានក្រុមប្រឹក្សាស្រុកថ្មគោលនោះទេព្រះគ្រូ
ព្រហ្មសត្ថាហេងសុខនព្រះអនុគណស្រុកថ្មគោល
បានមានសង្ឃដិកា ផ្ដាំផ្ញើដល់ព្រះសង្ឃដែលគង់នៅវត្តបុរាណសារារាម( គោកក្ដួច)ទាំងអស់ត្រូវប្រឹងប្រែងសិក្សាធម៌វិន័យឲ្យបានភ្ជាប់ខ្ជួនព្រោះទីអារាមគឺជាកន្លែងអប់រំផ្សព្វផ្សាយនៅធម៌វិន័យដូច្នេះត្រូវមានស៣
សមួយគឺស្វាងសំដៅទៅលើការស្វាធ្យាយរៀនសូត្រយកចំណេះដឹង សទី 2គឺស្អាតសំដៅទៅលើការសំអាតបរិស្ថានឲ្យបានល្អ។ចំណែកសទី 3 គឺស្ងាត់មិនមានបញ្ហាទំនាស់នៅក្នុងទីអារាមប្រកបដោយភាពស្ងប់ស្ងាត់និងសន្តិភាពក្រោយពីបានកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលថ្មីគឺឈាបនដ្ឋាននៅព្រឹកថ្ងៃទី 22 ខែមិថុនាឆ្នាំ 2025 ក៏មានរាប់បាត្រព្រះសង្ឃចំនួន 200 អង្គដើម្បីបញ្ចប់កម្មវិធីបុណ្យផងដែរ។




















Powered by Blogger.