ល្បែងភ្នាល់ទឹកភ្លៀង ដុះស្លែនៅសង្កាត់អូរឬស្សី2 សមត្ថកិច្ចមិនបង្ក្រាប..!

 






ភ្នំពេញ÷ពិតជាមិនធម្មតាទេ  ល្បែងភ្នាល់ទឹកភ្លៀងដុះស្លែនៅសង្កាត់អូរឬស្សី2 សមត្ថកិច្ចមិនបង្ក្រាបទុកអោយ បទបញ្ជារ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រែជាគ្មានន័យដូចដេញចាប៉ីឲ្យសត្វគោស្ដាប់...។
ប្រជាពលរដ្ឋដែលស្អប់ខ្ពើមនិងល្បែងពិសងបានប្រាប់ឲ្យដឹងថា÷នៅតាមបណ្ដោយផ្លូវ139 កែងនឹងស្តុបមហាវិថី ហ្សាលដឺហ្គោល នៅជាន់ខាងលើ ដំបូលផ្ទះល្វែង គឺជាទីតាំងភ្នាល់ទឹកភ្លៀង ដែលធំជាងគេស្ថិតក្នុង សង្កាត់អូរឬស្សី2 ខណ្ឌ7មករា រាជធានីភ្នំពេញ ។​ ប្រភពបានឲ្យដឹងទៀតថា ទីតាំងភ្នាល់ទឹកភ្លៀង ដ៏ធំមួយនេះ បានបង្កើតទីតាំង ជាសាខាច្រើនកន្លែង​ទៀត ក្នុងរាជធានីភ្នំពេញ ដែលបាន
បើកលេងជាង១០ឆ្នាំមកហើយ ឲ្យតែដល់រដូវភ្លៀងធ្លាក់ គឺចាប់ផ្ដើមបើកលេង ដែលមានម្ចាស់ឈ្មោះ(តាសួ) ។ ប៉ុន្តែចាប់តាំងពីកើត កូវីតមកតាសួដែលជា មេល្បែងគឺគាត់ នៅឯក្រៅប្រទេស ដោយប្រគល់ឲ្យក្រុមគ្រួសារ បន្តមរតកល្បែងដុះស្លែ ព្រោះជាប្រភេទល្បែងដែល កើបលុយក្នុងមួយរដូវភ្លៀងម្ដងៗ ក៏បានមិនតិចនោះដែរ ។
ទោះជាយ៉ាងណាដោយមើលឃើញនៅផលលំបាកដែលកើតឡើងដោយសារល្បែងស៊ីសង ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចដែលក្នុងនោះឲ្យទប់ស្កាត់រាល់ល្បែង ស៊ីសងគ្រប់ប្រភេទ ។ក្រោយមកសម្ដេចហ៊ុនសែនក៏ដូចជាសម្ដេចហ៊ុនម៉ាណែត បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចធ្វើការលុបំបាត់ភាពអសកម្មដូចជាល្បែងស៊ីសងនៅក្នុងមូលដ្ឋានឲ្យអស់ព្រោះល្បែងស៊ីសងធ្វើឱ្យប្រជាពលរដ្ឋក្រទៅក្រទៅជំពាក់គេវនករដោយសារចាញ់ល្បែងកើតជាអំពើហិង្សាក្នុងគ្រួសារនិងសង្គមនិងមូលដ្ឋានកើតមានអំពើចោរកម្មផងដែរ។
តែសមត្ថកិច្ចមិនបានធ្វើការបង្ក្រាបលូកឡើយដោយមិនដែលបណ្ដោយឲ្យទីតាំងភ្នាល់ទឹកភ្លៀងខាងលើបើកលេងយ៉ាងរំភើយដោយមិនខ្វល់ពីបទបញ្ជារបស់នាយករដ្ឋមន្ត្រីឡើយ។
ទោះជាយ៉ាងណាមហាជនមានការហួសចិត្តយ៉ាងខ្លាំង
ដោយលើកឡើងថាពិតជាមិនធម្មតាទេ  ល្បែងភ្នាល់ទឹកភ្លៀងដុះស្លែនៅសង្កាត់អូរឬស្សី2 សមត្ថកិច្ចមិនបង្ក្រាបទុកអោយ បទបញ្ជារ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រែជាគ្មានន័យដូចដេញចាប៉ីឲ្យសត្វគោស្ដាប់ទៅវិញ។
ជុំវិញបញ្ហាខាងលើនេះបើយល់ថាមានការខ្វះចន្លោះត្រង់ចំណុចណាអ្នកសារព័ត៌មានយើងនឹងរង់ចាំធ្វើការបកស្រាយបំភ្លឺពីបណ្ដាអ្នកពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕
ការិយាល័យនិពន្ធTel.012800292

Powered by Blogger.