នគរបាលស្រុកថ្មគោលនាំខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន១០នាក់ អប់រំណែនាំក្នុងមូលដ្ឋាន
(បាត់ដំបង)នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៩និង៣០នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ជល់មាន់) ០១លើក នៅចំណុចភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១០នាក់ ១.ឈ្មោះ មិត សយ ភេទប្រុសអាយុ៦៥ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល (ម្ចាស់ផ្ទះ), ២.ឈ្មោះ ពៀត ហេន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិក្រសាំង ឃុំម៉ឺន ស្រុកថ្មគោល, ៣.ឈ្មោះ យាន ទូច ភេទប្រុសអាយុ៦៤ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល, ៤.ឈ្មោះ ពុត សំបូរ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល, ៥.ឈ្មោះ សេង អ៊ុល ភេទប្រុស អាយ៥៧ឆ្នាំ រស់នៅភូមិក្រសាំងឃុំតាម៉ឺន ស្រុកថ្មគោល, ៦.ឈ្មោះ ទូច ម៉ុន ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល, ៧.ឈ្មោះ នួន សេរី ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល, ៨.ឈ្មោះ ភូ តារា ភេទប្រុសអាយុ៥៩ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល, ៩.ឈ្មោះ គឹម ប៊ុននីម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល និង១០.ឈ្មោះ យ៉ាត់ ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិប៉ោយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ។
វត្ថុតាងដកហូតរួមមាន៖ មាន់ចំនួន ៣ក្បាល, អេប៉ុង(សង្វៀន)ចំនួន០១, បាវក្រាលកំរាលចំនួន០១, ម៉ូតូចំនួន ០៤គ្រឿង។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១០នាក់ ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕
Post a Comment