ល្បែងអនឡាញកំពុងរីកស្គុសស្គាយក្នុងមូលដ្ឋានផ្គើនបទបញ្ជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចបង្ក្រាប...!
ស្រុកសង្កែ ៖ លោកនាង ច័ន្ទថារ៉ា អភិបាល និងលោកវរ:សេនីយ៍ទោ យុត តុងហូ អធិការស្រុកសង្កែរមេត្តាចុះពិនិត្យស្រាវជ្រាវនឹងបង្ក្រាបផងទានមានសេចក្តីរាយការណ៍ពីប្រភពខ្សឹបៗបានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងថា÷ បច្ចុប្បន្ននេះល្បែងស៊ីសងជាប្រភេទអនឡាញមានឡូតូនិងជល់មាន់កំពុងបង្កប់នៅតាមតារាងប៊ូលតារាងបាល់ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចហើយកំពុងតែពង្វក់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យញៀនទៅនឹងល្បែងទាំងនេះ ដែលបង្កជាភាពអសកម្មនៅក្នុងសង្គមដែលអាចបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារចោរលួចឆក់ប្លន់នៅក្នុងមូលដ្ឋានផងដែរ។
ប្រភពព័ត៌មានបានចង្អុលបង្ហាញទីតាំងមួយកន្លែងដែល កំពុងលួចបើកលេងល្បែងស៊ីសង ខុសច្បាប់ ស្ថិតនៅទុលមុខស្ថានីយ៍ប្រេងឥន្ធនៈស្តេឡា រង្វង់មូលព្រាបស ផ្លូវជាតិលេខ៥ ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង មានករណីលួចបើកល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ យ៉ាងរលូនអស់រយៈពេលជាយូរមកហើយដោយពុំមានសមត្ថកិច្ចណាបង្ក្រាបនៅឡើយទេ។បើទោះបីជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីក៏ដូចជាសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា
ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យសមត្ថកិច្ចធ្វើការបង្ក្រាបឲ្យខាងតែបាននូវល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសគឺល្បែងអនឡាញដែររីកដុះដាលនៅតាមមូលដ្ឋានដែលវាមិនបានចំណេញដល់ប្រជាពលរដ្ឋនោះឡើយគឺវាជាបញ្ហាដែលឈានទៅដល់អំពើហិង្សាក្នុងគ្រួសារនិងកើតចោរកម្មគ្រប់ប្រភេទផងនោះ។
តែអ្វីដែលគួរឲ្យគាត់សម្គាល់នោះគឺបទបញ្ជារបស់នាយករដ្ឋមន្ត្រីហាក់បីដូចជាកោកៗសឹកតែមាត់ត្រដោកឆ្អែតឯពោះក្របី ល្បែងស៊ីសងនៅតែបង្កប់តាមតារាងបាល់តារាងប៊ូលហាងកាហ្វេឬផ្ទះប្រជាពលរដ្ឋពាសពេញមូលដ្ឋានដដែលជាក់ស្ដែងដូចករណីខាងលើជាដើម។
ទោះជាយ៉ាងណាជុំវិញបញ្ហាខាងលើនេះសង្ឃឹមថាលោកអភិបាលក៏ដូចជាលោកអធិការស្រុកសង្កែនៃខេត្តបាត់ដំបងធ្វើការស្រាវជ្រាវនិងបង្រ្កាបរាល់ទីតាំងល្បែងស៊ីសងខុសច្បាប់ដូចជាមាន់ជល់បៀអាប៉ោងក៏ដូចជា ឆ្នោតឡូតូនិងមាន់ជល់អនឡាញនៅក្នុងមូលដ្ឋានដែលកំពុងផ្គើនទៅនឹងបទបញ្ជារបស់សម្ដេចតេជោនិងសម្ដេចបវរធិបតីហ៊ុនម៉ាណែត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕
Post a Comment