ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ពោធិ៍សាត់ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង១៣ និង០៥នាទីរសៀល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះបង្រ្កាបករណីរក្សាទុក ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ស្ថិតនៅភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ សួន សុភា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិសំរោង១ ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់។ វត្ថុតាងដកហូតរួមមាន ម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់សាច់ថ្នាំសុទ្ធ ១០.៨៩ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង អំពូលសម្រាប់ជក់ថ្នាំញៀនចំនួន០៤ ទុយោជោគថ្នាំញៀន ទូរស័ព្ទ ០២គ្រឿង ដែកកេះចំនួន ០១ដើម ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន ១ឈុត ម៉ូតូចំនួន០១គ្រឿង និងកូនថង់ច្រករំលែកមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចយើងកំពុងធ្វើការកសាងសំណុំរឿងបន្តនីតិវិធី៕
Post a Comment