កិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងាររយៈពេលកន្លងមក និងរៀបចំផែនការសកម្មភាពបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥

 


 (បាត់ដំមបង)នារសៀលថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោក តេង គឹមស៊ាន អភិបាលនៃគណៈអភិបាលស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងាររយៈពេលកន្លងមក និងរៀបចំផែនការសកម្មភាពបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាព : 

១-ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មគោល។


២-ឯកឧត្តម សូស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មគោល។


៣-លោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មគោល។



បានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអភិបាលស្រុក ប្រធាន អនុប្រធាន សមាជិក សមាជិកា ជាក្រុមការងារចុះមូលដ្ឋានស្រុក និងចុះមូលដ្ឋានឃុំទាំង១០ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។




















Powered by Blogger.