កិច្ចប្រជុំពិនិត្យពិភាក្សាការងារវិស័យព្រះពុទ្ធសាសនា នៃរដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង
(បាត់ដំបង)នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក តេង គឹមស៊ាន អភិបាលនៃគណៈអភិបាលស្រុកថ្មគោល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារព្រះពុទ្ធសាសនា នៃរដ្ឋបាលស្រុកថ្មគោល ដោយមានការនិមន្ត
និងអញ្ជើញចូលរួម :
-ព្រះមន្រ្តីសង្ឃសាលាគណខេត្តបាត់ដំបង
-ព្រះមន្រ្តីសង្ឃសាលាអនុគណស្រុកថ្មគោល
-តំណាងមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង
និងនាក់ពាក់ព័ន្ធ ដើម្បីពិភាក្សាលើការងារគ្រប់គ្រង និងដឹកនាំវត្តអារាមមួយចំនួនក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង។
Post a Comment